កីឡា
ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកជាតិ ជាផ្លូវឆ្ពោះទៅស៊ីហ្គេម
ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ បានបញ្ចប់ការប្រកួតជាផ្លូវការកាលពីថ្ងៃទី ២៩ ខែមករានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ដោយការប្រកួតនេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៩៦ នាក់ មកពី ១០ សមាគម/ក្លិប និងក្រសួង។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ វិញ គឺក្រសួងមហាផ្ទៃ ដែលបានបញ្ជូនអត្តពលិកចូលរួមច្រើនជាងគេនោះ បានឈ្នះមេដាយសរុប ២២ គ្រឿង រួមមានមេដាយមាស ៨ ប្រាក់ ៩ និងសំរឹទ្ធ ៥ ដើម្បីឈរនៅលេខ ១ ហើយតាមពីក្រោយដោយ ក្រសួងការពារជាតិ ដែលឈ្នះបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ ៣ ឈ្នះមេដាយមាស ២ និងសំរឹទ្ធ ២ រីឯក្លិបយាងព្រីងមានរឹទ្ធខេត្តកំពង់ឆ្នាំង ឈរលេខ ៤ ឈ្នះមេដាយមាស ២ សំរឹទ្ធ ១ និងសមាគមកីឡាចំបាប់ខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៧ ឈរលេខ ៥។

ថ្លែងក្រោយចប់ការប្រកួត លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានចាត់ទុកការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ គឺជាជំហានថ្មីមួយទៀត នៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ ២០២៣ ខាងមុខ។
លោក ខេស៊ី បាណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំរបស់គណៈកម្មការ និងមន្ត្រីបច្ចេកទេស ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលជំរុញឲ្យការប្រកួតនេះ បញ្ចប់ដោយជោគជ័យ និងជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្មីៗនេះ។

លោកបានបញ្ជាក់ថា ៖ «ការចូលរួមប្រកួតនេះ គឺជាជំហានបន្ត សម្រាប់ការបង្ហាញសមត្ថភាពរបស់កីឡាករ កីឡាការិនី ព្រមទាំងពង្រឹងជំនាញ និងបច្ចេកទេស ទាំងកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម។ ការប្រកួតជើងឯកទូទាំងប្រទេសនេះ គឺជាជំហានថ្មីមួយដ៏សំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ គឺការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នាខែឧសភា»៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


