កីឡា
Courtois និង Benzema មិនបានចូលរួមប្រកួត FIFA Club World Cup ជាមួយ Real Madrid យប់នេះទេ
Real Madrid បានធ្វើការប្រកាសឈ្មោះកីឡាករសម្រាប់ចូលរួមការប្រកួតក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup 2023) ប្រកួតនៅប្រទេសម៉ារ៉ុក។

Real Madrid បានចេញផ្សាយបញ្ជីឈ្មោះក្រុមរបស់ពួកគេសម្រាប់ការប្រកួត FIFA Club World Cup ខណៈដូចដែលបានរំពឹងទុកអ្នកចាំទី Courtois, ខ្សែប្រយុទ្ធ Benzema និង Militao នឹងមិនធ្វើដំណើរជាមួយក្រុមទេ បន្ទាប់ពីរងរបួសអំឡុងពេលប្រកួតកាលពីសប្ដាហ៍មុន។

បញ្ជីឈ្មោះក្រុម Real Madrid រួមមាន ៖
អ្នកចាំទី ៖ Lunin, Luis López និង Cañizares។
ខ្សែការពារ ៖ Carvajal, Alaba, Vallejo, Nacho, Odriozola, Rüdiger និង Marvel។
ខ្សែបម្រើ ៖ Kroos, Modrić, Camavinga, Valverde, Tchouameni, D. Ceballos, Mario Martín និង Arribas។
ប្រយុទ្ធ ៖ Asensio, Vini Jr., Rodrygo និង Mariano។
យ៉ាងណាមិញកីឡាករទាំង ៣ រូបខាងលើនេះ អាចនឹងធ្វើដំណើរទៅលេងវគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើ Real Madrid យកឈ្នះ Al-Ahly ហើយពួកគេជាសះស្បើយទាន់ពេលវេលា។
Real Madrid គឺជាក្រុមដែលត្រូវបានគេរំពឹងថា នឹងឈ្នះការប្រកួតនេះ ទោះបីជាមិនមានកីឡាករចាប់ផ្ដើមទាំង ៣ ក៏ដោយ ដូច្នេះ លោក Ancelotti ទំនងជាអាចធ្វើការផ្លាស់ប្ដូរបានយ៉ាងហោចណាស់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ទោះជាយ៉ាងណាក៏ដោយ Real Madrid ត្រូវតែត្រលប់មកវិញបន្ទាប់ពីការចាញ់ដ៏ក្រៀមក្រំក្រោមស្នាដៃក្រុម Mallorca ដូច្នេះរំពឹងថា ពួកគេនឹងយកការប្រកួតទាំង ២ នេះយ៉ាងយកចិត្តទុកដាក់ ដោយសង្ឃឹមថា នឹងទទួលបានសន្ទុះមួយចំនួន។
បញ្ជាក់ថា Real Madrid នឹងជួបជាមួយ Al Ahli ដែលនឹងធ្វើឡើងនៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ នាវេលាម៉ោង ២ និង ០០ នាទីយប់រំលងអធ្រាត្រ បើឈ្នះនោះនឹងឡើងទៅជួបក្រុមរបស់អារ៉ាប៊ីសាអូឌីត Al Hilal ដែលទើបតែបំបាក់ក្រុមរបស់ប្រេស៊ីល Flamengo ក្នុងលទ្ធផល ៣-២ យប់មិញ៕
ប្រភព ៖ managingmadrid.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


