កីឡា
Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup ជាលើកទី ៥ ក្រោយយកឈ្នះ Al Ahly របស់អេហ្ស៊ីប
Real Madrid គឺជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់ក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup) ដែលបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ចំនួន ៥ ដង។

ធ្វើបានបែបនេះ បន្ទាប់ពីក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានយកឈ្នះក្លិប Al Ahly របស់អេហ្ស៊ីប ក្នុងលទ្ធផល ៤-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ដើម្បីឡើងទៅជួបប្រកួតជាមួយក្លិប Al-Hilal របស់អារ៉ាប៊ីសាអូឌីត នៅវគ្គផ្ដាច់ព្រ័ត្រ។

កីឡាករ Vinicius Junior បានជួយឲ្យ Real នាំមុខមុននៅនាទី ៤២ មុនពេលកីឡាករ Federico Valverde រកបានគ្រាប់ទី ២ នាំមុខឲ្យ Real ក្នុងរយៈពេលត្រឹមតែ ៥៨ វិនាទី បន្ទាប់ពីចាប់ផ្ដើមតង់ទី ២។
Al Ahly រកបានមួយគ្រាប់មកវិញ ពីការពិន័យ ១១ ម៉ែត្រ នៅនាទី ៦៣។ Real បានទទួលបាល់ប៉េណាល់ទីនៅចុងម៉ោង ប៉ុន្តែ Luka Modric មិនអាចសម្រេចវាបានទេ ដោយសារត្រូវបានអ្នកចាំទី Mohamed El Shenawy បដិសេធ។ ទោះជាយ៉ាងណាក៏ដោយ ការខកខានរបស់ Modric មិនបានធ្វើឲ្យក្រុមរបស់គេខាតបង់ទេ ខណៈការបញ្ជូនបាល់ពី Daniel Ceballos បានធ្វើឲ្យ Rodrygo ធ្វើបាន ៣-១ មួយសន្ទុះក្រោយមកកីឡាករបម្រុង Sergio Arribas វ័យ ២១ ឆ្នាំ បានសម្រេចជ័យជម្នះ ដោយការស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេជាមួយក្រុម។

Real Madrid នឹងត្រលប់ទៅកីឡដ្ឋាន Prince Moulay Abdellah ដើម្បីត្រៀមសម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍។
Real នឹងចាប់ផ្ដើមការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងនាមជាក្រុមដែលមានក្ដីសង្ឃឹមច្រើនលើសលប់ ដើម្បីផ្ដួលក្លិប Al-Hilal បើទោះបីជាក្រុមអារ៉ាប៊ីសាអូឌីត បានយកឈ្នះលើក្រុមជើងឯកអាមេរិកខាងត្បូង Flamengo កាលពីដើមសប្ដាហ៍នេះក៏ដោយ។
គួរដឹងដែរថា កំណត់ត្រា FIFA Club World Cup របស់ Madrid គឺល្អឥតខ្ចោះរហូតមកដល់បច្ចុប្បន្ន។ ក្រុមរហស្សនាម ‘Los Blancos’ បានឈ្នះការប្រកួតនេះរាល់ពេលដែលពួកគេបានចូលរួម ដោយចាប់ផ្ដើមពីឆ្នាំ ២០១៤ នៅពេល Sergio Ramos និង Gareth Bale ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ លើក្លិបរបស់អាហ្សង់ទីន San Lorenzo ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
Real បានឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Club World Cup ៣ ដងជាប់គ្នា រវាងឆ្នាំ ២០១៦ ដល់ ២០១៨ ដោយបានយកឈ្នះក្លិប Kashima Antlers របស់ជប៉ុន ៤-២, ក្លិបប្រេស៊ីល Gremio ១-០ និងក្លិប Al-Ain របស់អារ៉ាប់រួម ៤-១។
ក្រៅពី Real Madrid មានតែក្រុមចំនួន ៤ ប៉ុណ្ណោះ ដែលបានចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ច្រើន។
Barcelona គឺជាក្រុមជោគជ័យបំផុតទី ២ ក្នុងការប្រកួតនេះ ដោយបានឈានដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ៤ ដង ហើយឈ្នះ ៣ ដង។ ក្រុមយក្សប្រេស៊ីល Corinthians និង Bayern Munich របស់អាល្លឺម៉ង់ បានប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះ ២ ដងដូចគ្នា៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន