កីឡា
មកស្គាល់អត្តពលិកកំពូល១០នាក់ឈ្នះមេដាយច្រើនបំផុតនៅស៊ីហ្គេម
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅព្រះរាជាណាចក្រកម្ពុជានឹងមកដល់នាខែឧសភាខាងមុខនេះ ខណៈអត្តពលិកជម្រើសជាតិទាំង១១ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឹងប្រែងហ្វឹកហាត់ដើម្បីប្រជែងមេដាយ។
ចាប់តាំងពីកីឡាស៊ីហ្គេម បង្កើតឡើងដំបូងនៅឆ្នាំ១៩៥៩មក មានអត្តពលិករាប់ពាន់នាក់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើន។ ថ្ងៃនេះ«កម្ពុជាថ្មី»សូមបង្ហាញអត្តពលិកចំនួន១០ (Top 10) ដែលឈ្នះមេដាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។
- Joscelin Yeo កីឡាការិនីហែលទឹកសិង្ហបុរីពីឆ្នាំ ១៩៩១-២០០៥ និងឈ្នះមេដាយមាស៤០ ប្រាក់១២ និងសំរឹទ្ធ៣ (សរុប ៥៥គ្រឿង។
- Richard Sam Bera កីឡាករហែលទឹកឥណ្ឌូនេស៊ីពីឆ្នាំ ១៩៨៧-២០០៧ និងឈ្នះមេដាយមាស២២ ប្រាក់១៤ និងសំរឹទ្ធ៩ (សរុប ៤៥គ្រឿង)។
- Patricia Chan កីឡាការិនីហែលទឹកសិង្ហបុរីពីឆ្នាំ១៩៦៥-១៩៧៣ និងឈ្នះមេដាយមាស៣៩ (សរុប ៣៩គ្រឿង)។
- Ting Wen Quah កីឡាការិនីហែលទឹកសិង្ហបុរីពីឆ្នាំ ២០០៥-បច្ចុប្បន្ន និងឈ្នះមេដាយមាស១៨ ប្រាក់១៦ សំរឹទ្ធ៣ (សរុប ៣៧គ្រឿង)។
- Nguyễn Thị Ánh Viên កីឡាការិនីហែលទឹកវៀតណាពី ឆ្នាំ២០១១-បច្ចុប្បន្ន និងឈ្នះមេដាយមាស២៥ ប្រាក់៨ សំរឹទ្ធ២ (សរុប ៣៥គ្រឿង)។
- Joseph Schooling កីឡាករហែលទឹកសិង្ហបុរីពីឆ្នាំ ២០១១-បច្ចុប្បន្ន និងឈ្នះមេដាយមាស២៩ ប្រាក់៣ សំរឹទ្ធ២ (សរុប ៣៤គ្រឿង)។
- Tao Li កីឡាការិនីហែលទឹកសិង្ហបុរីពីឆ្នាំ ២០០៥-២០១៥ និងឈ្នះមេដាយមាស២៩ ប្រាក់១ សំរឹទ្ធ៣ (សរុប ៣៣គ្រឿង)។
- Zheng Wen Quah កីឡាករហែលទឹកសិង្ហបុរីពីឆ្នាំ ២០១១-បច្ចុប្បន្ន និងឈ្នះមេដាយមាស១៩ ប្រាក់៨ សំរឹទ្ធ៣ (សរុប ៣០គ្រឿង)។
- Donald Pandiangan កីឡាករបាញ់កាំភ្លើងឥណ្ឌូនេស៊ីពីឆ្នាំ ១៩៧៧-១៩៨៧ និងឈ្នះមេដាយមាស២៣ ប្រាក់៦ (សរុប ២៩គ្រឿង)។
- Nurul Huda Abdullah កីឡាការិនីហែលទឹកឥណ្ឌូនេស៊ីពីឆ្នាំ ១៩៨៣-១៩៨៩ និងឈ្នះមេដាយមាស២២ ប្រាក់៤ សំរឹទ្ធ១ (សរុប ២៧គ្រឿង)។










សូមបញ្ជាក់ថា ក្នុងចំណោមកំពូលអ្នកមេដាយទាំង១០ខាងលើ មាន៤រូបដែលនៅបន្តអាជីពហែលទឹកដល់បច្ចុប្បន្ន ហើយពួកគេអាចនឹងមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ