កីឡា
Neymar នឹងត្រូវអវត្តមានពេញមួយរដូវកាល ក្រោយលទ្ធផលរបួសកជើងតម្រូវឲ្យវះកាត់
ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St-Germain នឹងត្រូវអវត្តមានក្នុងរដូវកាលដែលសេសសល់នេះ ខណៈរូបគេត្រូវការវះកាត់របួសកជើង។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ត្រូវបានរបួសកជើងខាងស្ដាំអំឡុងពេល PSG ទទួលជ័យជម្នះ ៤-៣ លើក្រុម Lille ក្នុងដី កាលពីថ្ងៃទី ១៩ ខែកុម្ភៈ កន្លងទៅ។
PSG បានប្រកាសថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានទទួលរងនូវ “ករណី នៃអស្ថិរភាពនៅក្នុងកជើងខាងស្ដាំរបស់គេ”ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការវះកាត់គឺចាំបាច់ដើម្បី”ជៀសវាងហានិភ័យធំ នៃការកើតឡើងវិញ”។ ក្លិបបានបន្ថែមថា វានឹងមានរយៈពេល ៣ ទៅ ៤ ខែ មុនពេលគេអាចបន្តការហ្វឹកហាត់បាន។ Neymar បានជួបបញ្ហារបួសជើងស្ដាំជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
គេបានខកខានការប្រកួត ២ លើករបស់ប្រេស៊ីលនៅ World Cup 2022 បន្ទាប់ពីបានរងរបួសក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយស៊ែប៊ី។

អតីតកីឡាករ Barcelona រូបនេះ ក៏បានខកខានការប្រកួត Copa America ឆ្នាំ ២០១៩ ផងដែរ បន្ទាប់ពីរងរបួសសរសៃចងនៅកជើងខាងស្ដាំ ហើយត្រូវអវត្តមានជាច្រើនសប្ដាហ៍ក្នុងឆ្នាំ ២០២១ ជាមួយនឹងរបួសស្រដៀងគ្នា។
គេបានស៊ុតបាល់បញ្ចូលទី ១៣ គ្រាប់ នៅ Ligue 1 និងបានរួមចំណែកបញ្ជូនបាល់ ១០ ដង ផ្សេងទៀត សម្រាប់ PSG នៅរដូវកាលនេះ។
ក្រុមរបស់លោក Christophe Galtier មាន ៨ ពិន្ទុដាច់នៅលើកំពូលតារាង ខណៈពួកគេស្វែងរកជើងឯកក្របខ័ណ្ឌកំពូលបារាំង ជាលើកទី ១១។

ពួកគេត្រូវប្រកួតជាមួយក្រុមអាល្លឺម៉ង់ Bayern Munich ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ នៅថ្ងៃពុធ ដោយសម្លឹងមើលការយកឈ្នះត្រលប់មកវិញលើការចាញ់ ១-០ ពីការប្រកួតជើងទី ១។
ការប្រកួតលីគចុងក្រោយ នៃរដូវកាលរបស់ពួកគេគឺទល់នឹង Clermont នៅថ្ងៃទី ០៣ ខែមិថុនា ជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនា៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


