កីឡា
គ្រូលីគអង់គ្លេស១២រូបត្រូវបានបញ្ចប់តួនាទីក្នុងរដូវកាល២០២២-២៣
ការក្លាយជាអ្នកគ្រប់គ្រងនៅ Premier League របស់អង់គ្លេសគឺបញ្ជាក់ពីភាពខ្លាំងរួចទៅហើយ ប៉ុន្តែការរក្សាតួនាទីឱ្យបានយូរអង្វែងជាកម្រិតមួយផ្សេងទៀត។
តាមរយៈការប្រកួតត្រឹមតែ១១ប្រកួតប៉ុណ្ណោះ គ្រូបង្វឹក ៤នាក់ត្រូវបានបណ្តេញចេញរួចហើយ បន្ទាប់ពីការចាប់ផ្តើមមិនស្របនឹងការរំពឹងទុកមុនរដូវកាល។ បន្ទាប់មកបានឆ្លងកាត់ចំណុចពាក់កណ្ដាលផ្លូវ គ្រូបង្វឹកជាច្រើនរូបទៀតក៏បានអស់តួនាទីដូចគ្នា។
ខាងក្រោមជាគ្រូបង្វឹកត្រូវបានបញ្ចប់តួនាទីក្នុងរដូវកាល២០២២-២៣៖
១. លោក Scott Parker នៃក្លិប Bournemouth

Bournemouth បានបណ្តេញ លោក Parker ចេញកាលពីថ្ងៃទី៣០ ខែសីហា ភ្លាមៗ បន្ទាប់ពីពួកគេត្រូវបានក្រុម Liverpool លត់ ៩-០។ ជាក្រុមទើបឡើងពីលីគទី២ ចូលមកកាន់លីគកំពូល លោក Parker បានប្តេជ្ញាចិត្តដើម្បីឱ្យម្ចាស់ក្លិបបញ្ចេញថវិកាបន្ថែមទៀត ដើម្បីចុះហត្ថលេខាលើកីឡាករដែលមានគុណភាព និងបន្តរក្សាខ្លួនក្នុងលីគកំពូល ប៉ុន្តែវាមិនបានកើតឡើងនោះទេ។
២. លោក Thomas Tuchel នៃក្លិប Chelsea:

បន្ទាប់ពីដឹកនាំ Chelsea ឱ្យឈ្នះជើងឯក UEFA Champions League ឆ្នាំ២០២០-២១ និង UEFA Super Cup រួមទាំង FIFA Club World Cup ក្នុងរដូវកាលតែមួយ លោក Tuchel ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី០៧ ខែកញ្ញា បន្ទាប់ពីការចាញ់ ១-០ ក្រោមថ្វីជើងក្លិប Dinamo Zagreb ក្នុង UCL។ Chelsea បានជ្រើសរើសយកលោក Graham Potter ដែលជាគ្រូរបស់ Brighton & Hove Albion មកជំនួសវិញ។
៣. លោក Bruno Lage នៃក្លិប Wolverhampton Wanderers:

លោក Lage ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី០២ ខែតុលា បន្ទាប់ពីចាញ់ West Ham ២-០។ Wolves ត្រូវបានគេរំពឹងថានឹងប្រយុទ្ធដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង២០ ប៉ុន្តែការខ្វះខ្សែប្រយុទ្ធរកគ្រាប់បាល់ដែលមានគុណភាពលេខ៩ និងខ្សែបម្រើស្លាប ដូច្នេះពួកគេប្រយុទ្ធដើម្បីបន្តនៅពីលើតំបន់ដែលត្រូវកាត់ចោល។
៤. លោក Steven Gerrard នៃក្លិប Aston Villa:

Aston Villa ត្រូវបានគេរំពឹងថា នឹងប្រឹងប្រែងដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំង១០។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រដ៏មិនគួរឲ្យជឿរបស់ Gerrard ការកំណត់ទីតាំងកីឡាករ និងការសម្រេចចិត្តប្រធានក្រុម ដែលរួមមាន Philippe Coutinho, Emiliano Buendia, Boubacar Kamara, Jacob Ramsey, Leon Bailey និងកីឡាករជាច្រើនទៀតដែលកំពុងប្រយុទ្ធដើម្បីបន្តរក្សាខ្លួននៅ Premier League។ បន្ទាប់មកសម្រាប់ Villans កំពុងសាងសង់ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Unai Emery ដែលធ្លាប់ដឹកនាំ Arsenal ពីឆ្នាំ២០១៨-២០១៩។
៥. លោក Ralph Hasenhüttl នៃក្លិប Southampton:

Southampton បានចែកផ្លូវជាមួយ លោក Hasenhüttl នៅថ្ងៃទី០៦ ខែវិច្ឆិកា។ លោក Hasenhüttl បានចូលបម្រើការងារក្នុងឆ្នាំ២០១៨ ប៉ុន្តែមិនដែលនាំក្រុមឱ្យឈរនៅក្រោមលេខ១១ ទេ។ បច្ចុប្បន្នក្រុមរហស្សនាម Saints កំពុងស្ថិតក្នុងតំបន់កាត់ចោលជាមួយនឹងកំណត់ត្រាឈ្នះ៣ ស្មើ៣ ចាញ់៨ (មាន ១២ ពិន្ទុ) បន្ទាប់ពីចាញ់ ៤-១ នៅដីរបស់ Newcastle កាលពីថ្ងៃអាទិត្យ។
៦. លោក Frank Lampard នៃក្លិប Everton:

ក្រុមរហស្សនាម Toffees បានចាប់ផ្តើមរដូវកាលជាមួយនឹងការការពារដ៏រឹងមាំ ហើយបានស្ថិតនៅពាក់កណ្ដាលតារាង ប៉ុន្តែនៅទីបំផុតវាបង្ហាញថាមិនមាននិរន្តរភាព។ Everton ខ្វះភាពស្អិតរមួត ការផ្សាភ្ជាប់គ្នា និងតុល្យភាពក្រុម ហើយឥឡូវនេះក្លិបកំពុងស្ថិតក្នុងការប្រជែងពីតំបន់កាត់ចោលដ៏លំបាក ជាលើកទី២។ បន្ទាប់ពីការប្រកួតចំនួន ២០ដង ក្រុមរបស់ លោក Lampard បានប្រមូលកំណត់ត្រាឈ្នះ៣ ស្មើ៦ និងចាញ់១១ ហើយស្ថិតក្នុងចំណាត់ថ្នាក់លេខ១៩ បន្ទាប់ពីការបណ្តេញគាត់ចេញ។
៧. លោក Jesse Marsch នៃក្លិប Leeds United:

Leeds United បានបាត់បង់អ្នកដឹកនាំរបស់ខ្លួនសញ្ជាតិអាមេរិក។ បន្ទាប់ពីក្លិបបានចាញ់ Nottingham Forest ១-០ ក្លិបបានបញ្ជាក់ពីការបណ្តេញ លោក Marsch មួយថ្ងៃក្រោយមក។ ពួកគេបានប្រមូលបាន ១៨ពិន្ទុ ក្នុងចំណោម ២០ប្រកួតនៅលើកំណត់ត្រាឈ្នះ៤ ស្មើ៦ និងចាញ់១០ ហើយកំពុងស្ថិតក្នុងការប្រជែងពីការកាត់ចោលសម្រាប់រដូវកាលទី២ ជាប់ៗគ្នា។
៨. លោក Nathan Jones នៃក្លិប Southampton:

ឥឡូវនេះមានគ្រូបង្វឹក ២នាក់ដែលត្រូវបានបណ្តេញចេញក្នុងមួយរដូវកាលសម្រាប់ Southampton។ តំណែងរបស់ លោក Jones ស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីការត្អូញត្អែរពីសមាជិកជាន់ខ្ពស់របស់ក្លិប ហើយការចាញ់ ២-១ ក្រោមថ្វីជើង Wolverhampton បើទោះបីជាបាននាំមុខ ១-០ មុនក៏ដោយ។ Southampton អាចនឹងស្វែងរកគ្រូបង្វឹកទី៣ នៅរដូវកាលនេះ។
៩. លោក Patrick Vieira នៃក្លិប Crystal Palace:

ក្រុមរហស្សនាម The Eagles បានបញ្ចប់តួនាទី លោក Vieira ត្រឹមតែពីរថ្ងៃមុនពេលចាញ់ Arsenal ៤-១ ដែលជាអតីតក្លិបរបស់លោកក្នុងនាមជាកីឡាករ។ Palace បានខកខានក្នុងការឈ្នះក្នុងឆ្នាំ២០២៣ ដោយលោក Paddy McCarthy ធ្វើជាអ្នកចាត់ការបណ្ដោះអាសន្នទល់នឹងក្រុមកាំភ្លើងធំ។ ទម្រង់លេងមិនសូវល្អនៅឆ្នាំនេះ បានធ្វើឱ្យក្រុមស្ថិតក្នុងការកាត់ចោល ហើយលោក Roy Hodgson ដែលគ្រប់គ្រងក្រុមពីឆ្នាំ២០១៧-២០២១ កំពុងត្រលប់មកជួយវិញ។
១០. លោក Antonio Conte នៃក្លិប Tottenham:

Conte មិនបានបន្តការងារពេញមួយរដូវកាលទេ បន្ទាប់ពីក្រុម Tottenham បានយកគ្រូអ៊ីតាលីរូបនេះមកក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្លិបបានប្រឹងប្រែងប្រជែងកៅអី Top4 នៅចុងរដូវកាល លើក្រុម Arsenal ដើម្បីដណ្តើមបានតំណែងមួយនៅក្នុងក្របខ័ណ្ឌ Champions League។ ទោះជាទទួលបានពិន្ទុច្រើននៅក្នុងដំណាក់កាលនៃរដូវកាលនេះបើប្រៀបធៀបទៅនឹងរដូវកាលមុនក៏ដោយ ក៏ក្រុមរបស់លោក Conte នៅតែខ្វះខាត ហើយការចុះហត្ថលេខាលើកីឡាកររហូតមកដល់ពេលនេះបានបរាជ័យតាមការរំពឹងទុក ហើយត្រូវបានជ្រុះចេញពីគ្រប់ការប្រកួត ពង្រីកភាពរាំងស្ងួតនៃការមិនដែលឈ្នះពានរង្វាន់រយៈពេល ១៥ឆ្នាំ។
១១. លោក Brendan Rodgers នៃក្លិប Leicester City:

លោក Rodgers បានផ្តល់ផលល្អសម្រាប់ Leicester City ដែលនាំឱ្យពួកគេឈ្នះពានរង្វាន់ FA Cup លើកដំបូងដែលមិនធ្លាប់មាន និងបញ្ចប់ចំណាត់ក្នុងលីគ នាមជាក្រុមកំពូលទាំង១០ ប៉ុន្តែឆ្នាំទី៥ របស់លោកគឺមានការខ្វះខាត។ មនុស្សច្រើនរំពឹងប្រជែងដណ្តើមយកតំណែងប្រកួតជើងឯកក្លិបអឺរ៉ុប ឥឡូវនេះក្រុមកញ្ជ្រោង Foxes កំពុងស្ថិតក្នុងចំណាត់ថ្នាក់កាត់ចោល។ បន្ទាប់ពីការសម្រាកសម្រាប់ក្រុមជម្រើសជាតិ និងចាញ់ ២-១ លើក្រុម Crystal Palace ដែលទើបតែបណ្តេញ លោក Vieira បាន១ខែ បានធ្វើឱ្យលោក Rodgers ត្រូវបានបណ្ដេញចេញ។
១២. លោក Graham Potter នៃក្លិប Chelsea:

ការចាកចេញរបស់ Potter ខណៈពេលវាក៏មិនមែនជារឿងឱ្យភ្ញាក់ផ្អើលនោះទេ គឺជាការផ្លាស់ប្តូរដ៏មានឥទ្ធិពលបំផុតសម្រាប់ Chelsea ក្នុងរយៈពេលនៃការផ្លាស់ប្តូរ និងភាពចលាចល។ បន្ទាប់ពីបណ្តេញ លោក Thomas Tuchel កាលពីខែកញ្ញាវិញ ម្ចាស់ក្លិបថ្មីជនជាតិអាមេរិក លោក Todd Boehly បានចំណាយប្រាក់ ២១.៥លានផោនដើម្បីទិញផ្ដាច់កិច្ចសន្យារបស់ លោក Potter និងក្រុមការងាររបស់លោកពីក្លិប Brighton ។
ចាប់តាំងពីពេលនោះមក Chelsea បានឈ្នះការប្រកួតចំនួន ៧ប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន ២២លើក ក្រោមការដឹកនាំរបស់ លោក Potter ទោះបីជាមានការផ្លាស់ប្តូរត្រឡប់មកវិញជាមួយនឹងការទិញកីឡាកថ្មីៗច្រើនជាង ៣០០លានដុល្លារក៏ដោយ។ ពួកគេបានឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងក្របខ័ណ្ឌ Premier League៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ nbcsports.com

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?