កីឡា
តំណក់ទឹកភ្នែកនឹងកើតមាននៅកីឡដ្ឋានបឹងកេតល្ងាចថ្ងៃសៅរ៍នេះ
ក្លឹបបឹងកេត នឹងប្រកួតជាមួយក្រុមខេត្តកោះកុង ក្នុងសប្តាហ៍ទី៧ ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ វេលាម៉ោង៣:៣៥នាទីថ្ងៃសៅរ៍នេះដែលបានក្លាយជាការប្រកួតចុងក្រោយបំផុតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
បឹងកេតបានជូនដំណឹងដល់អ្នកគាំទ្ររបស់ខ្លួន និងមហាជនឲ្យបានជ្រាប់ថា ការប្រកួតរបស់ខ្លួនទល់នឹងក្រុមខេត្តកោះកុងគឺជាការប្រកួតចុងក្រោយនៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ ដោយសារក្លឹបមិនអាចទប់ទល់នឹងតម្លៃជួលដីបន្តទៅមុខទៀត ខណៈស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ហើយចំណូលរកបានពីការលក់សំបុត្រក៏មិនសូវល្អប្រសើរ។

លោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានប្រាប់«កម្ពុជាថ្មី»ថា តាំងពីចុះកុងត្រាពីដំបូងមកម្ល៉េះ ទាំងភាគីក្លឹប និងម្ចាស់ដីបានឯកភាពគ្នាច្បាស់ហើយគឺនឹងឡើងតម្លៃជួល។ ប្រការនេះក្លឹបបានយល់ពីស្ថានភាពតាំងពីដើមមកម្ល៉េះ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងចំណូលពីបាល់ទាត់មិនល្អប្រសើរទើបក្លឹបមិនអាចទប់ទល់បាន។ ចំណុចនេះចង់បញ្ជាក់ថា មិនមែនម្ចាស់ដីដំឡើងតាមចិត្តទេគឺបាននិយាយគ្នាពីតម្លៃដែលត្រូវដំឡើងតាំងពីដំបូងមកម្ល៉េះ។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ថា បន្ទាប់ពីបឹងកេតចាញចេញថាតើកីឡដ្ឋានដែលទើបកសាងរួចរាល់ប្រហែលជាមួយឆ្នាំចុងក្រោយនេះត្រូវរក្សាដដែល ឬក៏ត្រូវរុះរើចេញ ប៉ុន្តែក្លឹបគឺលែងរៀបចំការប្រកួតធ្វើជាម្ចាស់ផ្ទះទៀតហើយ។
កីឡដ្ឋានបឹងកេតត្រូវបានកសាងកាលពីដើមឆ្នាំ២០១៩ ដែលពេលនោះកសាងមិនទាន់រួចផងក៏ត្រូវរងការវាយប្រហារដោយសារវិបត្តិកូវីដ-១៩ដែលបានធ្វើឲ្យម្ចាស់ក្លឹបជួបការលំបាកយ៉ាងខ្លាំងពី។ ប្រហែលជាចុងឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ទើបស្ថានភាពកូវីដ-១៩ល្អប្រសើរឡើង វិញក្លឹបដំណើរការប្រកួត។
បែបនេះ ប្រហែលជាជាង១ឆ្នាំចុងក្រោយ ស្ថានភាពអ្នកគាំទ្រទៅទស្សនាផ្ទាល់ក៏កាន់តែខ្សត់ខ្សោយ ស្របពេលស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ដូច្នេះក្លឹបកាន់តែជួបការលំបាក ស្របពេលតម្លៃកើនឡើងតាមការជជែកគ្នាតាំងពីដំបូង។
នៅលើទីលាន និងកីឡដ្ឋានផ្ទាល់ខ្លួនចាប់តាំងពីឆ្នាំ២០១៩មក បឹងកេតមានអនុស្សាវរីយ៍ច្រើនណាស់ទាំងសប្បាយរីករាយ រំភើប ទឹកភ្នែក ទុក្ខលំបាក និងតស៊ូរួមគ្នារវាងម្ចាស់ក្លឹប កីឡាករ និងថ្នាក់ដឹកនាំ ព្រមទាំងអ្នកគាទ្រ។
ទីបំផុត វាបានក្លាយជាចំណងអនុស្សាវរីយ៍ និងការចងចាំជាមួយនឹងភ្នែកសោកស្តាយ អាលោះអាល័យ និងស្រក់ទឹកភ្នែកនៅពេលម្ចាស់ក្លឹប កីឡាករ កីឡាការិនី និងក្រុមការងារ ព្រមទាំងអ្នកគាំទ្រត្រូវនិយាយថា «យើងបែកគ្នាហើយ។ នេះការប្រកួតចុងក្រោយ»។
សូមបញ្ជាក់ថា ការប្រកួតរវាងបឹងកេត និង កោះកុង វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃសៅរ៍នេះដែលអ្នកគាំទ្រចូលទស្សនាដោយសេរី ឥតគិតថ្លៃដើម្បីគាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់ក្លឹបដែលជាផ្នែកមួយក្នុងវិស័យបាល់ទាត់កម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


