Connect with us

កីឡា

មិត្តហ្វូនអមដំណើរកីឡាកម្ពុជាមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

បានផុស

នៅ

ក្នុងក្តីរំភើបឈានដល់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនវៀតធេល កម្ពុជា (មិត្តហ្វូន) សហការជាមួយសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាលនិងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កីឡាកម្ពុជា។ ពិធីនេះមានការចូលរួមពី លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៉ុន សុខ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និងលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន រួមទាំងអត្តពលិកជម្រើសជាតិជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានបំណងចង់ជំរុញ និងផ្តល់កម្លាំងចិត្តដល់ប្រតិភូកីឡាកម្ពុជា ក្នុងការហ្វឹកហាត់ និងប្រកួតឱ្យកាន់តែប្រសើរឡើងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខ ក្រុមហ៊ុនមិត្តហ្វូនបានឧបត្ថម្ភកីឡាចំនួន៥ប្រភេទ រួមមាន៖ បាល់ទាត់ បាល់ទះ ប៉េតង់ គុនខ្មែរ និង ល្បុក្កតោជាមួយនឹងថវិកាសរុបចំនួន ២៥០០០ ដុល្លារ។

ថ្លែងក្នុងពិធីនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានចែករំលែកថា៖ «សម្រាប់មិត្តហ្វូន ការយកចិត្តទុកដាក់ និងការវិនិយោគលើកីឡា គឺជាការវិនិយោគនាពេលអនាគត និងសម្រាប់សុខភាពសហគមន៍។ ការឧបត្ថម្ភកីឡាកម្ពុជា គឺជាទំនួលខុសត្រូវរបស់មិត្តហ្វូន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកំពស់គុណភាពនៃសកម្មភាពកីឡាកម្ពុជា។ នេះក៏បង្កើតលក្ខខណ្ឌសម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រកបដោយវិជ្ជាជីវៈ រួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រុម ដើម្បីបញ្ជាក់ជំហររបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ»។

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានទទួលស្គាល់ និងកោតសរសើរចំពោះការស្រលាញ់ និងការរួមចំណែករបស់មិត្តហ្វូនចំពោះវិស័យ កីឡាកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុន និងដៃគូសហការនាពេលខាងមុខថា៖ «ពួកយើងនឹងព្យាយាម និងខិតខំជានិច្ច ដើម្បីសម្រេចបានលទ្ធផលល្អបំផុតតាមរដូវកាល ដែលជាការប្រកួត។​ សូមអរគុណចំពោះសេចក្តីស្រលាញ់ដែលមិត្តហ្វូន មានសម្រាប់កីឡាកម្ពុជា សូមជូនពរក្រុមហ៊ុនតែងតែអភិវឌ្ឍន៍ កាន់តែជោគជ័យ និងរក្សាទំនាក់ទំនងល្អជានិច្ច អមដំណើរកីឡាកម្ពុជា»។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ត្រូវបានគេស្គាល់ថាជាស៊ីហ្គេមឆ្នាំ ២០២៣ ឬ ស៊ីហ្គេមលើកទី ៣២ ព្រោះវាជាព្រឹត្តិការណ៍កីឡាលើកទី ៣២ ដែលជាព្រឹត្តិការណ៍ពហុកីឡាប្រចាំឆ្នាំក្នុងតំបន់។ សមាជនេះនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ នេះជាលើកទីមួយហើយដែលកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ដែលព្រឹត្តិការណ៍នេះមានកីឡាចំនួន ៣៧ ប្រភេទ ដែលមាន ៦០៨ វិញ្ញាសា ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត។

ជាច្រើនឆ្នាំមកនេះ រួមជាមួយនឹងសកម្មភាពអាជីវកម្ម មិត្តហ្វូនបានចាប់ដៃគ្នា និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីរៀបចំសកម្មភាពឧបត្ថម្ភ និងគាំទ្រជាច្រើនសម្រាប់ការអភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ១០០ លានដុល្លារ។ ភាពលេចធ្លោគឺជាគោលនយោបាយកាត់បន្ថយថ្លៃសិក្សា និងគាំទ្រដល់សិស្សានុសិស្សសិក្សាតាមអ៊ីនធឺណិត ផ្តល់សេវាអ៊ីនធឺណិតឥតគិតថ្លៃសម្រាប់មន្ទីរពេទ្យ និងការថែទាំសុខភាព។

ក្រៅ​ពី​នេះ មិត្តហ្វូន​ក៏​តែង​តែ​យក​ចិត្ត​ទុក​ដាក់ និង​មាន​ការ​គាំទ្រ​ច្រើន​ចំពោះ​សកម្មភាព​កីឡា​នៅ​កម្ពុជា។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក មិត្តហ្វូនក៏បានអមដំណើរ និងឧបត្ថម្ភដល់ក្រុមកីឡាកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះ មិត្តហ្វូន ទើបតែបានចូលរួមក្នុងកម្មវិធី អង្គរសង្ក្រាន្ត រត់ និងជិះកង់ ថវិកាទាំងអស់ដែលបានមកពីការលក់សំបុត្រគឺបានឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មិត្តហ្វូន ចូលរួមឧបត្ថម្ភ ៥០ម៉ឺនដុល្លារ សម្រាប់ការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា និងចូលរួមសកម្មភាពជាច្រើន អមជាមួយកីឡាកម្ពុជា ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល គណៈប្រតិភូកីឡា និងប្រជាជនទូទាំងប្រទេសកោតសរសើរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥២ វិនាទី មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៥ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ២៨ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម៣៨ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម