កីឡា
ក្រោយចប់កីឡាស៊ីហ្គេម កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម នៅខែក្រោយ
ក្រោយការបញ្ចប់ដោយភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជា នឹងបន្តត្រៀមធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅដើមខែក្រោយនេះ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំនៅទឹកដីកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
កាលពីឆ្នាំ២០២២ កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ដែលកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បីចូលរួមប្រកួតលើ១១ប្រភេទកីឡា។ ឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយមានកីឡាចំនួន១៤ប្រភេទ និងមានអត្តពលិកចូលរួមប្រមាណ១ ៤០០នាក់ ដែលក្នុងនោះ មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៣១៧នាក់។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្ដីមោទនៈ និងពោរពេញដោយស្នាមញញឹម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ព្រមទាំងការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការទទួលរៀបចំ និងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ នៅពេលនេះ គឺកម្ពុជាបានរង់ចាំទៅដល់រយៈពេល៦៤ឆ្នាំឯណោះ។
ក្រោយបិទបញ្ចប់ទាំងស្រុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺកម្ពុជាបានដណ្តើមមេដាយជូនជាតិសរុបចំនួន២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន៨១ មេដាយប្រាក់ចំនួន៧៤ និងមេដាយសំរឹទ្ធ១២៧។ តាមរយៈមេដាយនេះ បានបង្ហាញថា កម្ពុជាឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ មានមេដាយច្រើន បន្ទាប់ ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


