កីឡា
ក្រោយធ្វើនៅកម្ពុជា២លើកជាប់គ្នា ពាន AFF U-23 ឆ្នាំ២០២៣ធ្វើនៅថៃ
ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) លើកទី៤ ឆ្នាំ២០២៣ នឹងរៀបចំការប្រកួតនៅប្រទេសថៃចាប់ពីថ្ងៃទី១៥ ដល់ទី២៧ ខែកក្កដាដែលមានប្រទេសសមាជិកអាស៊ានចូលរួមប្រកួត។

លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានឲ្យដឹងថា ការរៀបចំប្រកួតជើងឯកបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំលើកទី៤នឹងធ្វើនៅប្រទេសថៃនាខែកក្កដា ឆ្នាំ២០២៣។ នេះជាលើកទី២ដែលប្រទេសថៃទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីលើកទី១រៀបចំនៅឆ្នាំ២០០៥ ដែលក្រុមបាល់ទាត់ U23 ថៃ បានក្លាយជាជើងឯក។

តាមការគ្រោងទុក ការចាប់ឆ្នោតជ្រើសរើសពូលជើងឯក AFF U-23 Championship នឹងធ្វើនៅថ្ងៃទី២៩ ខែឧសភា។ តាមរយៈពាលរង្វាន់នេះ ក្រុមបាល់ទាត់ U23 ជម្រើសជាតិនៅតំបន់អាស៊ាននឹងបានជួបប្រកួតគ្នាម្តងទៀតនៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានជួបប្រកួតគ្នាម្តងហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា។

ការរៀបចំពានរង្វាន់ AFF U-23 ឲ្យក្រុមយុវជនទទួលបានឱកាសប្រកួតពីរលើកក្នុងមួយឆ្នាំនេះដូចទៅនឹងកាលឆ្នាំ២០២២ដែលកម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះនៅក្នុងខែកុម្ភៈនៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនពេលជួបប្រកួតគ្នាម្តងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

រហូតដល់ពេលនេះ កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯក AFF U-23 ពីរដងគឺឆ្នាំ២០១៩ ដែលក្រុម U23 ឥណ្ឌូណេស៊ី បានក្លាយជាជើងឯក បន្ទាប់ពីឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ និងឆ្នាំ២០២២ ដែលក្រុម U23 វៀតណាមបានក្លាយជាជើងឯក បន្ទាប់ពីបានឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ ខណៈលើកទី១ ឆ្នាំ២០០៥ ក្រុម U23 ថៃបានក្លាយជាជើងឯក បន្ទាប់ពីបានឈ្នះក្រុមU23 សិង្ហបុរីនៅវគ្គផ្តាច់ព្រ័ត្រ៕



អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


