កីឡា
ថៃដាក់អត្តពលិក និងមន្ត្រីច្រើនជាងគេប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
ប្រទេសថៃបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១១សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
តាមបញ្ជីផ្លូវការរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ឃើញថា ប្រទេសថៃបានចុះឈ្មោះអត្តពលិក និងមន្ត្រីបច្ចេកទេសច្រើនជាងគេដើម្បីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម។

ថៃបានចុះឈ្មោះអត្តពលិកជនមានពិការភាពចំនួន៣០៤នាក់ និងមន្ត្រីបច្ចេកទេសចំនួន៣២៥នាក់ សរុបប្រតិភូកីឡាជនពិការរបស់ថៃគឺ ៦២៩នាក់។ បន្ទាប់មក ឥណ្ឌូណេស៊ីបានចុះឈ្មោះអត្តពលិកជន២៧៥នាក់ និងមន្ត្រីបច្ចេកទេស៣០៥នាក់ សរុប៥៨០នាក់។
ចំណែកម្ចាស់ផ្ទះកម្ពុជាបានដាក់អត្តពលិក២៥២នាក់ និងមន្ត្រីបច្ចេកទេស៩១នាក់ សរុប៣៤៣នាក់។ ប្រទេសដែលបានចុះឈ្មោះអត្តពលិក និងមន្ត្រីបច្ចេកទេសចាប់ពី២០០នាក់ឡើងមាន ម៉ាឡេស៊ី និងហ្វីលីពីន ខណៈប្រទេសផ្សេងៗទៀតក្រោម២០០នាក់។

អត្តពលិក និងមន្ត្រីបច្ចេកទេស ទាំង១១ប្រទេស
- ព្រុយណេ ដាក់អត្តពលិក ២០នាក់ និងមន្ត្រី ១២នាក់ សរុប៣២នាក់
- កម្ពុជា ដាក់អត្តពលិក ២៥២នាក់ និងមន្ត្រី ៩១នាក់ សរុប៣៤៣នាក់
- ឥណ្ឌូណេស៊ី ដាក់អត្តពលិក ២៧៥នាក់ និងមន្ត្រី ៣០៥នាក់ សរុប៥៨០នាក់
- ឡាវ ដាក់អត្តពលិក ៤៣នាក់ និងមន្ត្រី ៤៦នាក់ សរុប៨៩នាក់
- ម៉ាឡេស៊ី ដាក់អត្តពលិក ១៣៣នាក់ និងមន្ត្រី ១៥៧នាក់ សរុប២៩០នាក់
- មីយ៉ាន់ម៉ា ដាក់អត្តពលិក ៨៣នាក់ និងមន្ត្រី ៤៨នាក់ សរុប១៣១នាក់
- ហ្វីលីពីន ដាក់អត្តពលិក ១៧៦នាក់ និងមន្ត្រី ៩៦នាក់ សរុប២៧២នាក់
- សិង្ហបុរី ដាក់អត្តពលិក ២៣នាក់ និងមន្ត្រី ១០៥នាក់ សរុប១៣១នាក់
- ថៃ ដាក់អត្តពលិក ៣០៤នាក់ និងមន្ត្រី ៣២៥នាក់ សរុប៦២៩នាក់
- ទីម័រខាងកើត ដាក់អត្តពលិក ១៣នាក់ និងមន្ត្រី ១៨នាក់ សរុប៣១នាក់
- វៀតណាម ដាក់អត្តពលិក ១២៨នាក់ និងមន្ត្រី ៣៦នាក់ សរុប១៦៤នាក់
សរុបអត្តពលិក និងមន្ត្រីដែលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន២៦៩២នាក់។

សូមបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន១៣ប្រភេទកីឡា និង១ប្រភេទទៀតជាកីឡាប្រកួតសម្តែងមានដូចជា អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុ វាយសី បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទាត់ចលនាខួរក្បាល លើកទម្ងន់ យូដូ ប៊ូស្យា អុក និងកីឡាអេឡិចត្រូនិកជាប្រភេទកីឡាប្រកួតសម្តែង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន