កីឡា
Xavi ថា ៖ «ឥឡូវនេះវាអាស្រ័យលើ Messi ថាចង់មក Barcelona ឬអត់»
បន្ទាប់ពី Lionel Messi ត្រូវបានក្លិប Paris Saint-Germain ប្រកាសនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ Xavi បានផ្តល់បទសម្ភាសន៍មួយទៀតដែលបាននិយាយអំពី Lionel Messi ហើយមានអារម្មណ៍ថា វាអាស្រ័យលើ Messi ផ្ទាល់ ថាតើគេត្រលប់ទៅ Barcelona ឬអត់។
គ្រូបង្វឹករបស់ក្លិប Barcelona ធ្លាប់បាននិយាយថា ទ្វារបើកចំហរសម្រាប់ Messi ត្រលប់មកផ្ទះវិញ បន្ទាប់ពីកិច្ចសន្យារបស់ PSG របស់គេផុតកំណត់ ទោះបីជាបញ្ហាហិរញ្ញវត្ថុក៏នៅតែជាបញ្ហាសម្រាប់ក្លិបអ្នកមានបុណ្យមួយនេះ។
មកទល់ពេលនេះ Xavi ក៏បានផ្តល់ការបញ្ជាក់ថ្មីមួយទៀត ហើយគិតឡើងវិញថា ប្រសិនបើ Messi ចង់ត្រឡប់មកផ្ទះវិញ ក្លិបគួរតែអាចទទួលបានកិច្ចព្រមព្រៀងលើខ្សែបន្ទាត់។
Xavi បាននិយាយដូច្នេះថា ៖«Leo Messi នឹងសម្រេចចិត្តអនាគតរបស់គាត់នៅសប្តាហ៍ក្រោយ។ គាត់មាន ១០០% យល់ព្រមដើម្បីចូលរួមជាមួយពួកយើង”។
«គាត់ដឹងថា យើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍គាត់។ គ្មានអ្វីផ្លាស់ប្តូរទេ យើងមានឱកាស។ យើងចង់បាន Leo នៅទីនេះ។ អនុញ្ញាតឱ្យគាត់សម្រេចចិត្ត។ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបញ្ចូលគាត់នៅក្នុងប្រព័ន្ធលេងរបស់យើង។» Messi បានប្រាប់បន្ថែមនៅលើ Mundo Deportivo។
Barcelona នៅតែត្រូវបានគេគិតថា កំពុងរង់ចាំពី La Liga ដើម្បីស្វែងរកឱ្យច្បាស់នូវអ្វីដែលពួកគេអាចធ្វើនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Messi ត្រូវបានគេគិតថា ចង់ឱ្យអនាគតរបស់គេសម្រេចបានយ៉ាងឆាប់រហ័ស។ គេនឹងលេងការប្រកួតចុងក្រោយនៅ PSG ចុងសប្តាហ៍នេះ ហើយបន្ទាប់មកនឹងប្តូរគំនិតរបស់ខ្លួនទៅរដូវកាលក្រោយ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ espn.com

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ