កីឡា
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ពាន់ដុល្លារដល់កីឡាករជនពិការ យី សុខសាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកា៥ពាន់ដុល្លារអាមេរិកដល់កីឡាកររត់ប្រណាំងពិការដៃទាំងពីរ យី សុខសាន្ត ដែលបានតស៊ូប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ការឧបត្ថម្ភនេះធ្វើឡើងនៅពេលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣។

កីឡាករជនពិការដៃទាំងពីររបស់កម្ពុជា យី សុខសាន្ត បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ដោយមិនទទួលបានមេដាយទេសម្រាប់ការប្រកួតរត់ចម្ងាយ៥០០០ម៉ែត្រកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
យី សុខសាន្ត រត់បានយ៉ាងល្អសម្រាប់ប៉ុន្មានជុំដំបូងដោយនៅជាប់គ្នានឹងគូប្រជែងប្រទេសផ្សេងៗទៀតដែលមើលទៅមិនចាញ់ដាច់គូប្រជែងទេ ប៉ុន្តែនៅជុំចុងក្រោយបែរជាលោករត់អត់បានល្អដោយបានស្ថិតនៅពីក្រោយគូប្រជែងប្រហែលជា១០ម៉ែត្រ។

នៅពេល យី សុខសាន្ត បានរត់ដល់ទីបញ្ចប់ត្រូវបានអ្នកគាំទ្រទះដៃអបអរសាទរសម្រាប់ការប្រឹងប្រែងយ៉ាងល្អ។ ជាពិសេសគេមើលឃើញថា ភរិយា និងកូនរបស់លោកទទួលស្វាគមន៍ លើកទឹកចិត្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា កូនប្រុសរបស់លោកបានបកខ្យល់នៅពេលឪពុកហត់នឿយអស់កម្លាំងខ្លាំង។
កីឡាករពិការដៃទាំងពីរ យី សុខសាន្ត ៖«ទោះថ្ងៃនេះខ្ញុំអត់ជោគជ័័យ ខ្ញុំនឹងតស៊ូឲ្យជោគជ័យថ្ងៃមុខ ព្រោះភាពជោគជ័យមិនមែនបានមកដោយស្រួលទេ គឺត្រូវការឆ្លងកាត់ការលំបាក ឧបសគ្គច្រើនណាស់»។

សម្រាប់លទ្ធផលរត់ចម្ងាយ៥០០០ម៉ែត្រ កីឡាករម៉ាឡេស៊ី Muhammad Haisham ទទួលបានមេដាយមាសដោយប្រើពេល១៨.៤៩.៤២០នាទី។ កីឡាករហ្វីលីពីន Teves Reyes ទទួលបានមេដាយប្រាក់ដោយធ្វើបាន១៨.៥០.១៦០នាទី និងកីឡាករវៀតណាម Tran Van Duc ទទួលបានមេដាយសំរិទ្ធដោយធ្វើបាន ១៨.៥០.១៧០នាទី ខណៈកីឡាករកម្ពុជា យី សុខសាន្ត ស្ថិតនៅលេខ៤ដោយធ្វើបាន១៩.០១.២៤០នាទី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ