Connect with us

កីឡា

យុវជន​ភ្នំពេញ​ក្រោ​ន ប្រជែង​កៅអី​លេខ​៣ ជាមួយ​អាយ អេស អាយ ដង្កោ​សែន​ជ័យ ក្នុង​ពាន​លី​គ​ទី​២

បានផុស

នៅ

​ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​របស់​ភ្នំពេញ​ក្រោ​ន (U21) ត្រូវ​ប្រកួត​ជាមួយ​ក្រុម អាយ អេស អាយ ដង្កោ​សែន​ជ័យ ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ឆ្នាំ​២០២១ ក្នុង​ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​លី​គ​២​ឆ្នាំ​២០២០ (Cambodian League 2 – 2020) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​ពានរង្វាន់​លី​គ​ទី​២​ឆ្នាំ​២០២០ បាន​ពន្យារ​ពេល​ជាច្រើន​ដងដោយ​សារ​បញ្ហា​កូ​វីដ​១៩ ទើបបាន​ឆ្លង​ដល់​ឆ្នាំ​២០២១​នេះ​តែម្តង​។ ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១០ ក្រុម ហើយ​ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​គ្នា​វិលជុំ​ចំនួន​១​ជុំ ស្វែងរក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​៤​ក្រុម​។ ជា​លទ្ធផល​ក្រុម​ខេត្តព្រៃវែង ឈរ​លេខ​១ ក្រុម TIFFY Army FC U-21 ឈរ​លេខ​២ ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន U-21 និង​ក្រុម​អាយ អេស អាយ ដង្កោ​សែន​ជ័យ ជាប់​លេខ​៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កំណត់​ឲ្យ​ក្រុម​ទាំង​៤​ក្រុម​ប្រកួត Play Off ដោយ​ក្រុម​អាយ អេស អាយ ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ឆ្នាំ​២០២១ ឯ​ទីលាន​កីឡដ្ឋាន Smart RSN Stadium​។ ក្រុម​ឈ្នះ​ឡើង​ទៅ​ជួប​ក្រុម TIFFI Amry U-21 ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​២ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ជា​បន្ត​ក្រុម​ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង អង្គុយ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រៃវែង​។​

​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ បានចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន ៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​គឺ​បាន​ទៅ​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​។ នៅ​ឆ្នាំ​២០១៧ មាន ៧​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​គឺ​បាន​ទៅ​ក្លិប​វិសាខា​។ ក្រោយមកទៀត​នៅ​ឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​នោះទេ​។ នៅ​ឆ្នាំ​២០២១ នេះ​ក្រុម​ដែល​ឈ្នះ​ជើងឯក​លី​គ​ទី​២​នេះ​នឹង​ទទួលបាន​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ខាងមុខ​ទៀតផង​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម