កីឡា
ម៉ោង១ថ្ងៃនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាប៉ះថៃ ដណ្តើមមេដាយមាស
ក្រុមកីឡាការិនីបាល់បោះរទេះពិការកម្ពុជានឹងប្រកួតជាមួយក្រុមនារីថៃ សម្រាប់វិញ្ញាសា៥ទល់៥ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស វេលាម៉ោ១ថ្ងៃនេះនៅសាលដំរីទី២ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី១២ ឆ្នាំ២០២៣។

មុនឡើងមកដល់វគ្គផ្ដាច់ព័្រត្រនេះ ក្រុមនារីកម្ពុជាបានចាញ់ថៃម្តងហើយក្នុងវគ្គវិលជុំសន្សំពិន្ទុ ហើយការជួបគ្នាវគ្គផ្តាច់ព្រ័ត្រនេះជាឱកាសដែលម្ចាស់ផ្ទះកម្ពុជាត្រូវសងសឹក និងប្រជែងមេដាយមាសថែមទៀត។
វគ្គវិលជុំសន្សំពិន្ទុ៣ប្រកួត ក្រុមនារីកម្ពុជាបានប្រកួតឈ្នះ២ និងចាញ់១ ក្នុងនោះឈ្នះក្រុមនារីឡាវ ៤៨-២៨, ឈ្នះក្រុមនារីហ្វីលីពីន ៤០-២៥ និងចាញ់ក្រុមនារីថៃ ៤៩-៣២។ ចំណែកក្រុមនារីថៃឈ្នះទាំង៣ប្រកួតពោលគឺមិនធ្លាប់ចាញ់សោះនៅវគ្គសន្សំពិន្ទុ។ ក្នុងនោះក្រុមនារីថៃឈ្នះកម្ពុជា៣២-៤៩, ឈ្នះហ្វីលីពីន ៦៥-២៥ និងឈ្នះឡាវ ៧២-២៤។

ក្នុងវគ្គសន្សំពិន្ទុកន្លងទៅមានតែក្រុមនារីកម្ពុជាតែមួយគត់អាចស៊ុតចូលថៃដល់៣២គ្រាប់ ខណៈក្រុមនារីឡាវ និងហ្វីលីពីនស៊ុតចូលថៃបានត្រឹម២៥គ្រាប់ចុះក្រោមប៉ុណ្ណោះ។
នេះជាការជួបគ្នាវគ្គផ្តាច់ព្រ័ត្រលើកទី២សម្រាប់វិញ្ញាសា៥ទល់៥រវាងក្រុមបាល់បោះរទេះនារីកម្ពុជា និងថៃ បន្ទាប់ពីជួបគ្នាវគ្គផ្តាច់ព្រ័ត្រលើកទី១កាលអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី គឺថៃបានឈ្នះកម្ពុជា៥០-៣៩។

អ្វីគួរឲ្យកត់សំគាល់ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្រុមបាល់បោះរទេះនារីកម្ពុជាបានឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមបានមេដាយមាសលើវិញ្ញាសា៣ទល់៣ ហើយពេលនេះជួបគ្នាវគ្គផ្តាច់ព្រ័ត្រទៀតសម្រាប់វិញ្ញាសា៥ទល់៥។
នៅថ្ងៃនេះផងដែរ ក្រុមនារីឡាវប្រកួតជាមួយនារីហ្វីលីពីនដើម្បីដណ្តើមមេដាយសំរិទ្ធ។
លទ្ធផលការប្រកួតវគ្គសន្សំពិន្ទុ៖
- កម្ពុជា ៣២-៤៩ ថៃ ថ្ងៃទី៤ ខែមុថុនា
- កម្ពុជា ៤៨-២៨ ឡាវ ថ្ងៃទី៥ ខែមិថុនា
- កម្ពុជា ៤០-២៥ ហ្វីលីពីន ថ្ងៃទី៦ ខែមុថុនា
- ថៃ ៦៥-២៥ ហ្វីលីពីន ថ្ងៃទី៥ ខែមិថុនា
- ថៃ ៧២-២៤ ឡាវ ថ្ងៃទី៦ ខែមិថុនា
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


