កីឡា
ក្រុមបាល់ទះអង្គុយកម្ពុជាប៉ះឥណ្ឌូណេស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃនេះ
ក្រុមបាល់ទះអង្គុយពិការកម្ពុជានឹងប្រកួតជាមួយឥណ្ឌូណេស៊ី វេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមិថុនានេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសាលដំរី២ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន លើកទី១២ ឆ្នាំ២០២៣។

កាលពីម្សិលមិញ ក្រុមកម្ពុជាទើបតែយកឈ្នះឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ដើម្បីឈរចំណាត់ថ្នាក់លេខ២ ខណៈឥណ្ឌូណេស៊ីឈរចំណាត់ថ្នាក់លេខ៣។ ដូច្នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមលេខ១ថៃត្រូវប្រកួតជាមួយក្រុមលេខ៤គឺមីយ៉ាន់ម៉ា ហើយក្រុមលេខ២កម្ពុជាប្រកួតជាមួយក្រុមលេខ៣ឥណ្ឌូណេស៊ី។
ក្រុមពីរដែលទទួលបានជ័យជម្នះថ្ងៃនេះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយ ហើយក្រុមចាញ់នឹងប្រកួតដណ្តើមមេដាយសំរិទ្ធនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៤ ខែមិថុនា
- ហ្វីលីពីន ០-៣ ថៃ (៦-២៥, ៩-២៥ និង១០-២៥)
- ឥណ្ឌូណេស៊ី ៣-១ មីយ៉ាន់ម៉ា (២៥-១៨, ២៥-២២, ២៣-២៥ និង២៥-១៨)
- កម្ពុជា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១៣ និង ២៥-១៦)
- ឥណ្ឌូណេស៊ី ០-៣ ថៃ (២៥-១៤, ២៧-២៥ និង២៥-២១)
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៥ ខែមិថុនា
- កម្ពុជា ៣-០ មីយ៉ាន់ម៉ា (២៥-២២, ២៥-១០ និង ២៥-១១)
- ហ្វីលីពីន ០-៣ ឥណ្ឌូណេស៊ី (១៥-២៥, ១៦-២៥ និង១០-២៥)
- កម្ពុជា ១-៣ ថៃ (២៥-២២, ២១-២៥, ២០-២៥ និង ១៣-២៥ )
លទ្ធផលប្រកួតសន្សំពិន្ទុ ថ្ងៃទី៦ ខែមិថុនា
- មីយ៉ាន់ម៉ា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១២ និង២៥-២២)
- ឥណ្ឌូណេស៊ី ០-៣ កម្ពុជា (១៤-២៥, ១០-២៥ និង ១២-២៥)
- មីយ៉ាន់ម៉ា ២-៣ ថៃ (២៥-១៦, ២៥-១៩, ១៦-២៥, ១៨-២៥ និង១០-១៥)
ចំណាត់ថ្នាក់វគ្គសន្សំពិន្ទុ
- លេខ១៖ ថៃ ឈ្នះ៤ប្រកួត
- លេខ២៖ កម្ពុជា ឈ្នះ៣ប្រកួត ចាញ់១ប្រកួត
- លេខ៣៖ ឥណ្ឌូណេស៊ី ឈ្នះ២ប្រកួត ចាញ់២ប្រកួត
- លេខ៤៖ មីយ៉ាន់ម៉ា ឈ្នះ១ប្រកួត ចាញ់៣ប្រកួត
- លេខ៥៖ ហ្វីលីពីន ចាញ់៤ប្រកួត
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី៧ ខែមិថុនា
- ថៃ vs មីយ៉ាន់ម៉ា ម៉ោង១១ព្រឹក
- កម្ពុជា vs ឥណ្ឌូណេស៊ី ម៉ោង២រសៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


