កីឡា
Benzema បានផ្លាស់ទៅក្លិប Al-Ittihad គូប្រជែងរបស់ Ronaldo
កីឡាករ Karim Benzema បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្រុមជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ដែលជាគូប្រជែងក្លិប Al Nassr របស់ Cristiano Ronaldo បន្ទាប់ពីចាកចេញពីក្លឹប Real Madrid។

Benzema បាននិយាយអំពីលីគអារ៉ាប៊ីសាអូឌីតថា ៖«វាគឺជាលីគដ៏ល្អ ហើយមានកីឡាករល្អៗជាច្រើន។ Cristiano Ronaldo បានទៅទីនោះរួចហើយ។ គាត់ត្រូវជាមិត្តភ័ក្តិរបស់ខ្ញុំ។ គាត់បានបង្ហាញថា លីគអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើមរីកចម្រើនទៅមុខ។ ខ្ញុំទៅទីនេះដើម្បីឈ្នះពាន ដូចអ្វីដែលខ្ញុំធ្លាប់បានធ្វើនៅអឺរ៉ុប»។
ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or កីឡាករ Karim Benzema ជាអ្នកស៊ុតបញ្ចូលទីបាន ៣៥៤ គ្រាប់សម្រាប់ក្លិបអធិរាជស Real Madrid និងស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីកីឡាករ Cristiano Ronaldo ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema វ័យ៣៥ ឆ្នាំបានឈ្នះពានរង្វាន់សរុបចំនួន ២៥ រួមមានពានរង្វាន់ Champions League ចំនួន ៥, Club World Cup ចំនួន ៥, UEFA Super Cup ចំនួន៤, ពានរង្វាន់ LaLiga ចំនួន ៤, ពានរង្វាន់ Copa del Rey ចំនួន៣ និងពានរង្វាន់ Spanish Super Cup ចំនួន៤ លើកក្នុងរយៈពេល ១៤ ឆ្នាំជាមួយក្រុម Real Madrid។

Benzema លេងបាន ៦៤៨ប្រកួតឲ្យក្រុម Real បន្ទាប់ពីការផ្ទេរមកពីក្លិប Lyon របស់ប្រទេសបារាំង នៅឆ្នាំ ២០០៩ ហើយការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ Real Madrid គឺគាត់ស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទីក្នុងការប្រកួតស្មើ ១-១ កាលពីថ្ងៃអាទិត្យជាមួយ Athletic Bilbao មុនពេលត្រូវបានប្តូរចេញ។
សរុបមកវិញ ការផ្ទេររបស់កីឡាករ Benzema គឺគាត់ចង់ផ្លាស់ប្តូរបទពិសោធថ្មីមួយទៀត បន្ទាប់ពីលោកបានឈ្នះពានរង្វាន់នៅទ្វីបអឺរុបនៅយ៉ាងច្រើនក្នុងអាជីពជាកីឡាករ ហើយទៅនោះគាត់ក៏បានជួបមិត្តរួមចាស់គឺកីឡាករ Cristiano Ronaldo ផងដែរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន