កីឡា
Benzema ក្លាយជាកីឡាករបាល់ទាត់មានតម្លៃខ្លួនខ្ពស់លំដាប់ទី៣លើលោក
កីឡាករ Karim Benzema នឹងទទួលបានប្រាក់តម្លៃពលកម្មចំនួន១០០ លានអឺរ៉ូក្នុងមួយរដូវកាលពីការផ្លាស់ទៅក្លិប Al-Ittihad បូករួមទាំងប្រាក់រង្វាន់បន្ថែមទៀតចំនួន ២០ លានអឺរ៉ូ ក្នុងការធ្វើជាទូតសុច្ឆន្ទៈសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ដែលអារ៉ាប៊ីសាអូឌីតកំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។

ទឹកប្រាក់សរុបដែលអតីតកីឡាករ Real Madrid នឹងរកបាន នឹងមិនតិចជាង ២២០លានអឺរ៉ូ ហើយអាចឡើងដល់ ៣២០លានអឺរ៉ូ។
ជាក់ស្ដែងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតគឺមិនមានពន្ធលើប្រាក់ចំណូលទេ។ វាជារឿងល្អសម្រាប់ Benzema ផ្ទាល់។
ក្រោយពេលបានផ្លាស់ទៅកាន់ក្លិបថ្មី Al-Ittihad កីឡាករ Benzema បានរំកិលខ្លួនក្លាយជាកីឡាករបាល់ទាត់អន្តរជាតិទី៣ដែលរកបានតម្លៃពលកម្មខ្ពស់បំផុតលំដាប់ទី៣ បន្ទាប់ពីតារាឆ្នើម Cristiano Ronaldo និង Lionel Messi។

គួររម្លឹកថា កីឡាករ Benzema បានចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្រុមជើងឯកអារ៉ាប៊ីសាអូឌីតAl-Ittihad បន្ទាប់ពីចាកចេញពីក្លឹប Real Madrid ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Marca.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


