កីឡា
ស្រួង ភាវី ស្ម័គ្រចិត្តធ្វើទូតសុច្ឆន្ទៈ ឱ្យមូលនិធិនៅកូរ៉េ ដើម្បីកុមារខ្វះខាតនៅកម្ពុជា
កីឡាការិនីស្នូកឃ័រ និងប៊ឺយ៉ាឆ្នើមជម្រើសជាតិកម្ពុជា ស្រួង ភាវី បានស្ម័គ្រចិត្តទទួលការងារជាទូតសុច្ឆន្ទៈ ឱ្យអង្គការមូលនិធិដ៏ធំមួយ នៅប្រទេសកូរ៉េ ដើម្បីជួយដល់កុមារដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា។

«គោលដៅអង្គការនេះ និងជាពិសេសតាមរយៈនាងខ្ញុំ គឺដើម្បីជួយទៅដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា»។ លោកស្រី ស្រួង ភាវី បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះ និងបន្តថា ជំនួយរបស់អង្គការមានដូចជាកុំព្យូទ័រសម្រាប់តម្កល់ក្នុងសាលារៀន និងសម្ភារៈសិក្សាផ្សេងៗជាច្រើនដែលអង្គការមាន នឹងផ្ដល់ជូនតាមរយៈលោកស្រី ដើម្បីជួយដល់កុមារដែលមានជីវភាពខ្វះខាត ហើយត្រូវការជំនួយដើម្បីសម្រួលដល់មធ្យោបាយសិក្សារបស់ពួកគេ។

កីឡាការិនីរូបនេះបានរៀបរាប់ថា ៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ជាកោសិកានៃប្រទេសជាតិ ជាធាតុចូលមួយរបស់ប្រទេសជាតិ ខ្ញុំពិតជាមានមោទនភាព និងសែនសប្បាយរីករាយជាពន់ពេក ដែលខ្ញុំបានក្លាយជាគោលដៅដ៏សំខាន់មួយ សម្រាប់អង្គការមូលនិធិសប្បុរសធម៌ធំៗរបស់ប្រទេសកូរ៉េ ផ្ដល់ការទុកចិត្តមកលើរូបនាងខ្ញុំក្នុងការធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការមូលនិធិសប្បុរសធម៌ធំៗទាំងនោះ»។

លោកស្រីបានបន្ថែមថា លោកស្រីនៅតែចំណាយកម្លាំងញើសឈាម និងថវិកាផ្ទាល់ខ្លួន ដែលទទួលបានពីកិច្ចការផ្សេងៗទាំងប៉ុន្មាន ធ្វើជាមូលនិធិសប្បុរសធម៌រហូតទៅ។

សូមបញ្ជាក់ថា លោកស្រី ស្រួង ភាវី ដែលទើបឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា តែងតែធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់កុមារ ដែលមានជីវភាពខ្វះខាតនៅកម្ពុជា៕

អត្ថបទ៖ ម៉ាលីស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


