កីឡា
ទីបំផុត Man City ធ្វើបានហើយ លើកពាន៣ ក្នុងមួយរដូវកាល
ដំណើរដ៏យូរអង្វែងរបស់ Manchester City ក្នុងការឈ្នះពានរង្វាន់ Champions League ទីបំផុតបានឈានមកដល់ បន្ទាប់ពីពួកគេយកជ័យជម្នះលើក្រុម Inter Milan ក្នុងទីក្រុង អ៊ីស្តង់ប៊ុល។

បន្ទាប់ពីឈ្នះ Premier League និង FA Cup, Man City បានបន្តឈ្នះជើងឯក Champions League ទៀត ដែលនេះធ្វើឲ្យក្រុមមេឃខៀវ ធ្វើបានដូច Manchester United ក្នុងឆ្នាំ១៩៩៩ ក្លាយជាក្លិបអង់គ្លេសទី២ ដែលឈ្នះពាន៣ក្នុងមួយរដូវកាល។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Ataturk, Man City បានខិតខំសម្រុកយ៉ាងខ្លាំង ខណៈដែល Inter Milan ព្យាយាមលេងការពារ។

ទោះបីជា Man City ជួបបញ្ហាខ្សែបម្រើ ពោលគឺកីឡាករ Kevin de Bruyne ត្រូវប្តូរចេញនៅតង់ទី១ព្រោះតែរបួសក៏ដោយ ប៉ុន្តែទីបំផុត កីឡាករ Rodri អាចស៊ុតគ្រាប់ជោគជ័យនៅនាទីទី៦៨ ជួយឲ្យ Man City យកឈ្នះ Inter Milan ក្នុងលទ្ធផល 1-0។
គួរបញ្ជាក់ថា នេះគឺជាពាន Champions League លើកដំបូងរបស់ Man City នៅក្នុងប្រវត្តិសាស្រ្តក្លិប ហើយក្នុងនាមជាម្ចាស់ជើងឯក, Man City ត្រូវបន្តទៅប្រកួតជាមួយម្ចាស់ជើងឯកពានទ្វីបអឺរ៉ុបលំដាប់ទី២ Europa League ជាមួយ Sevilla ក្នុងពានរង្វាន់ Super Cup និងទៅប្រកួតពានក្លិបប្រចាំទ្វីប FIFA Club World Cup ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កំពុងជោគជ័យស្រាប់ Man City ដាក់ផែនការពង្រីកកីឡដ្ឋាន Etihad ដល់ ៦ម៉ឺន កៅអី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


