កីឡា
លោកស្រី Wandee អគ្គលេខាធិការ APSF រំភើបបានជួយកម្ពុជារៀបចំអាស៊ានប៉ារ៉ាហ្គេមបានល្អឥតខ្ចោះ
លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) មានកិត្តិយស និងមោនភាពដែលបានចូលរួមជួយដល់ប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបានយ៉ាងល្អឥតខ្ចោះ និងជោគជ័យ។

ស្ត្រីជនជាតិថៃ Wandee Tosuwan បានមកដល់ប្រទេសកម្ពុជាមុនមួយសប្តាហ៍នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម និងបានធ្វើការងារយ៉ាងសកម្មភាពជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMPAGOC) និងទើបតែវិលត្រឡប់ទៅប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា កន្លងទៅនេះ ក្រោយពិធីបិទចប់កាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។


លោកស្រី Wandee Tosuwan បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ៖«ពិតជាមានមោទនភាពណាស់ក្នុងនាមជាអគ្គលេខាធិការនៃសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានចូលរួមជួយដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ យ៉ាងល្អឥតខ្ចោះ និងជោគជ័យ ក្នុងនោះពិធីបើក-បិទពិតជាអស្ចារ្យបំផុតក្នុងចំណោមប្រទេសអាស៊ានដែលបានរៀបចំកន្លងមក»។

«វាជាមហាកិត្តិយស និងបុព្វសិទ្ធិដែលបានអង្គុយក្នុងវេទិការពិសេស (Royal Box) សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ»។ លោកស្រីបានបញ្ជាក់។

អគ្គលេខាធិការសហព័ន្ធកីឡាជនពិការរូបនេះបានឲ្យដឹងថា លោកស្រីផ្ទាល់ទទួលបានសារអបអរសាទរ និងអរគុណយ៉ាងច្រើនពីប្រទេសអាស៊ានដល់ម្ចាស់ផ្ទះកម្ពុជា និងសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជាដោយជោគជ័យ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាការរៀបចំដំបូងនៅប្រទេសកម្ពុជាបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីបានបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


