Connect with us

កីឡា

គ្រូបង់ក្លាដែស​ថា អ្នក​គាំទ្រ​កម្ពុជា​គួរមាន​មោទនភាព​ចំពោះ​កីឡាកររបស់ខ្លួន

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បង់ក្លាដែស​ លោក Javier Fernadez Cabrera យល់​ឃើញ​​ពី​ការ​​លេង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​គួរ​ជា​ទី​មោនភាព​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​យល់​ឃើញ​របស់​លោក លោក Javier Fernadez Cabrera កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​បាល់ទាត់​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​របស់​លោក​ដោយ​លទ្ធផល ០-១ នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ប៉ុន្តែ​​ទម្រង់​លេង និងការ​គ្រប់​គ្រង​បាល់​​ ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត លោក Javier Fernadez បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ដែល​បាន​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​កម្ពុជា ប៉ុន្តែ​លោក​មិន​សូវរីករាយ​​​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​លោក​ឡើយ។ ក្រុម​របស់​លោក​ត្រូវ​​ការ​កែ​លំអ​ក្នុង​ការ​គ្រប់​គ្រង​បាល់ ​របៀប​នៃ​ការ​វាយ​បក និង​​ការការ​ពារ។

លោក​បាន​និយាយ​ថា ៖«យើង​ពិត​ជា​មាន​​ការ​លំបាក​ខ្លាំង​ក្នុង​ការ​លេង​ជា​មួយ​កម្ពុជា​លើក​នេះ។ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​​ប្រឹង​រត់ ដាក់​សម្ពាធ គាប​សង្កត់​ដែល​ធ្វើ​ឲ្យ​យើងរង​ការលំបាក​ខ្លាំង។​ ក្រុម​របស់​ខ្ញុំ​ត្រូវ​តែ​កែ​លំអ​​របៀប​លេង​វាយ​បក»។

«ខ្ញុំគិត​​ច្បាស់​ណាស់​​ថា ​ក្រុម​​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ការ​ត្រូវ​​សម្រាប់​ការ​អភិវឌ្ឍ។ ជា​​ការ​យល់​ឃើញ​របស់​ខ្ញុំ អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​គួរ​តែ​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់​ខ្លួន​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​លេង ជា​ពិសេស​សំបូរ​កីឡាករ​ក្មេង​ៗ​ដែល​មាន​ទេព​កោសល្យ»។ លោក​បាន​បញ្ជាក់។

គ្រាប់​បាល់ជ័យជម្នះ​របស់​បង់ក្លាដែស​រក​បាន​ដោយ​កីឡាករ Rahm Jony នៅ​នាទី​២៤ ដែល​ជា​ឱកាស​​​វាយ​បក​តែ​ម្យ៉ាង​គត់ និង​បាន​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​បាន​សម្រេច។ ក្នុង​សន្និសីទ​សារព័ត៌មាន​កីឡាករ​រូប​នេះ​បាន​និយាយ​​ថា ៖«ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​។ នេះ​ជា​គ្រាប់​បាល់​អន្តរជាតិ​ដំបូង​របស់​ខ្ញុំ​ឲ្យ​ជម្រើស​ជាតិ អីចឹង​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន»។

កម្ពុជា​បាន​ប្រកួត​ជា​មួយ​បង់ក្លាដែស​៦​លើក​ហើយ​គិត​ទាំង​យប់​មិញ ប៉ុន្តែ​កម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ឡើយ​ពោល​គឺ​ឈ្មោះ​១ និង​ចាញ់​៥​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម