Connect with us

កីឡា

Haaland និង Mbappe ជាកីឡាករ​២នាក់គត់រក​បានលើស៥០គ្រាប់រដូវកាលនេះ

បានផុស

នៅ

តារា​បាល់ទាត់​ពិភព​លោក Erling Haaland និង Kylian Mbappe ជា​កីឡាករ​ពីរ​នាក់​គត់​​ដែល​​​រក​បាន​​គ្រាប់បាល់លើសពី ៥០ គ្រាប់ក្នុងរដូវ​កាល​ ២០២២​-២៣ ទើបតែបញ្ចប់ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Haaland ​រកបាន ៥៦ គ្រាប់​ក្នុង​នោះ​​៥២ គ្រាប់​ឲ្យ​ក្លិបមេឃខៀវ​ Manchester City និង ៤ គ្រាប់ទៀត​​ឲ្យ​ក្រុមជម្រើសជាតិ ន័រវែស ។ រូបគេ​ជាម្ចាស់​ពានរង្វាន់ស្បែកជើងមាសនៅក្របខ័ណ្ឌ Premier League និង UEFA Champion League។ នេះជារដូវកាលដ៏ជោគជ័យមួយសម្រាប់ Haaland រួមចំណែកជួយឲ្យ Man City ឈ្នះពានរង្វាន់​ធំ​​សំខាន់៣ ក្នុង​មួយរដូវកាលគឺ Premier League, UEFA Champion League និង FA Cup។ បច្ចុប្បន្ន​នេះ កីឡាករមានជំនាញជើងឆ្វេងរូបនេះ ទើបតែមានវ័យ​២២​ឆ្នាំប៉ុណ្ណោះ។

ចំពោះកីឡាករខ្សែប្រយុទ្ធ Kylian Mbappe រកបាន​៥៤ គ្រាប់​ក្នុង​នោះ ៤១ គ្រាប់រកបានជាមួយក្លិប Paris Saint Germain និង ១៣ គ្រាប់ទៀតរកបានជាមួយក្រុមជម្រើសជាតិ បារាំង។ រូបគេ​ជាម្ចាស់ពានរង្វាន់ស្បែកជើងមាសនៅក្របខ័ណ្ឌ Lique 1។ គិតត្រឹមវ័យ ២៤ ឆ្នាំ​រូប​គេ​ជាសមាជិកម្នាក់​ជួយឲ្យក្រុមជម្រើសជាតិ បារាំងឈ្នះពានរង្វាន់ពិភពលោក World Cup ឆ្នាំ ២០១៨ និង ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Nation League ឆ្នាំ ២០២១ ។

អ្នកស្នេហាវិស័យកីឡា​បាល់ទាត់​បាន​ស្គាល់​ច្បាស់​ពី​សមត្ថភាពរបស់​តារា​បាល់ទាត់​ទាំង ២ រូបនេះ​ដែល​មានល្បឿន​លឿន បច្ចេកទេស និង​ការ​​បញ្ចប់​ទី​ដ៏​មាន​ប្រសិទ្ធភាព។ ពួកគេ​ក៏ជាបេក្ខភាពប្រកួតប្រជែង​​ Ballon d’or ២០២៣នេះ​ដែរ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម