កីឡា
ក្រុមវាយកូនបាល់កម្ពុជាកំពុងប្រកួតជាមួយហ៊្សក់ដានីជើងឯក Davis Cup ប្រចាំតំបន់អាស៊ី
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាកំពុងប្រកួតក្នុងពានរង្វាន់កម្រិតពិភពលោក Davis Cup កម្រិតទី៣ ប្រចាំតំបន់ Asia/Oceania នៅប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

តាមការចាប់ឆ្នោតក្រុម កម្ពុជា ស្ថិតនៅពូល ? ជាមួយ ហ៊្សកដានី ម៉ាឡេស៊ី និងអូសេអានី។ សម្រាប់កីឡាករកម្ពុជាមាន៤រូបគឺ ឡុង សំនៀង, ឃ្លាំង ពន្លក, ឡេង សារិនរាជ និងកីឡាករ ទេព ទីម៉ូធី។ ក្រោយចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗត្រូវឡើងវគ្គខ្វែងជាមួយពូល A ដើម្បីរកក្រុមជយលាភីឡើងទៅតំបន់ II។
សម្រាប់ការប្រកួតបើកឆាកនារសៀលថ្ងៃទី២៦ ខែកក្កដានេះ ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមខ្លាំង ហ៊្សកដានី ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

កាលពីឆ្នាំមុន (២០២២) កម្ពុជា បានប្រកួតឈ្នះ សិង្ហបុរី ២-១ នៅក្នុងកម្រិត៤ ដើម្បីបានឡើងមកកម្រិត៣នេះ ដូច្នេះនេះជាលើកទី៦ ដែលកម្ពុជា បានលេងនៅក្នុង ????? ??? កម្រិត៣ ខណៈ ៥លើកកន្លងមកនៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៥ និង២០១៦។
????? ??? ជាព្រឹត្តិការណ៍ប្រកួតវាយកូនបាល់កម្រិតពិភពលោកដែលធ្វើឡើងតាមកម្រិត និងតំបន់ដែលមាន ៤កម្រិត និងគ្រប់គ្រងដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (???) ហើយប្រកួតប្រជែងជារៀងរាល់ឆ្នាំរវាងក្រុមមកពីជាង ១៤០ប្រទេស៕
ទស្សនាលទ្ធផលបច្ចុប្បន្នភាព សូមចុចលើ Davis Cup 2023

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


