Connect with us

កីឡា

កម្ពុជាឈ្នះ​មេដាយមាស១ សំរិទ្ធ២ពីជើងឯកសូហ្វតិន្នីសអន្តរជាតិ​ ISTF នៅថៃ

បានផុស

នៅ

ក្រុម​កីឡា​សូហ្វតិន្នីស​ជម្រើស​ជាតិ​កម្ពុជា​​​​ដណ្តើមបានមេដាយ​៣​គ្រឿង​ គឺមាស១ និងសំរិទ្ធ២ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សូហ្វតិន្នីស​​អន្តរជាតិ ISTF World Tour 2023 International Soft Tennis Championship នៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធកីឡាសូហ្វតិន្នីស​កម្ពុជា​បានបញ្ជូនប្រតិភូកីឡា និងអត្តពលិកចំនួន១៤រូប ចូលរួមការប្រកួតនេះ។ ជា​លទ្ធផល កម្ពុជា​ដណ្តើម​បាន​​មេដាយមាស​១​​លើ​លើវិញ្ញាសាក្រុមនារី ​មេដាយ​សំរិទ្ធ១​បានលើ​​វិញ្ញាសា​ក្រុម​បុរស និង​​មេដាយសំរិទ្ធ១ទៀត​បានលើវិញ្ញាសាគូ​បុរសលើ​៤០ឆ្នាំ។

ព្រឹត្តិការណ៍​ប្រកួត​ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ នៅទីលានវាយកូនបាល់ Keita Resort & Spa Club ដោយចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងប៉ាតាយ៉ា និងខេត្តឈុនបុរី ប្រទេស​ថៃ ។ អត្តពលិកអាជីពជាង ២០០ នាក់មកពីបណ្ដាប្រទេសផ្សេងៗគ្នា​បាន​ចូល​រួម​ប្រកួត​មាន​ដូច​ជា កម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូណេស៊ី ឥណ្ឌា ឡាវ និងម្ចាស់ផ្ទះថៃ។

ប្រភេទវិញ្ញាសារួមមានក្រុមបុរស ក្រុមនារី ឯកត្តជន​បុរស ឯកត្តជននារី វាយគូបុរស វាយគូនារី និងវាយគូបុរស-នារី ដែល​​ត្រូវបានបែងចែក​តាម​កម្រិត​អាយុចាប់ពី១៥ឆ្នាំ ១៨ឆ្នាំ និង៤០ឆ្នាំឡើង។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺជាជាការផ្សព្វផ្សាយពីកីឡាសូហ្វតិន្នីស​ឲ្យកាន់តែទូលំទូលាយ​នៅ​តំបន់​អាស៊ាន​ និង​អាស៊ី៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម