កីឡា
ក្លិបអង់គ្លេស៣បានឈ្នះពាន FA Community Shield ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត
ក្រុមបាល់ទាត់ជាម្ចាស់ជើងឯកលីគបាល់ទាត់កំពូលអង់គ្លេស និងម្ចាស់ជើងឯក FA Cup ត្រូវប្រជែងពានរង្វាន់ FA Community Shiel បើករដូវកាលថ្មី។ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសមានក្លិបចំនួន៣ដែលបានឈ្នះពានរង្វាន់បើករដូវកាលនេះច្រើនជាងគេបំផុត។
១. ក្លិបបាល់ទាត់បិសាចក្រហម Manchester United ឈ្នះ២១លើក

ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុង Manchester ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹកលោក Erik Ten Hag សញ្ជាតិ ហូឡង់ បានឈ្នះពានរង្វាន់ FA Community Shield ច្រើនជាងក្នុងប្រវត្តិសាស្រ្ត គិតត្រឹមឆ្នាំ ២០២៣នេះ ពោលគឺឈ្នះបាន ២១លើក។ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ ជាឆ្នាំចុងក្រោយ Manchester United ឈ្នះពានរង្វាន់ FA Community Shield ដោយបានយកឈ្នះក្លិបបាល់ទាត់ Leicester City ក្នុងលទ្ធផល ២-១ ដឹកនាំដោយគ្រូបង្វឹក លោក Jose Mourinho។
២. ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ឈ្នះ១៧លើក

ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ជាម្ចាស់ជើងឯកពានរង្វាន់ FA Community Shield ឆ្នាំ ២០២៣ បន្ទាប់ពីបានឈ្នះមេឃខៀវ Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងលទ្ធផល ៤ ទល់១។ ក្លិបដែលមានមូលដ្ឋានគ្រិះនៅទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹក លោក Mikel Arteta សញ្ជាតិអេស្ប៉ាញវ័យ៤១ឆ្នាំ ជាក្លិបទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះពានរង្វាន់ FA Community Shield ចំនួន១៧លើក ទាំងឆ្នាំ២០២៣។
៣. ក្លិបបាល់ទាត់ហង្សក្រហម Liverpool ១៦លើក

ក្លិបហង្សក្រហម Liverpool ជាក្លិបទី៣ក្នុងប្រវតិ្តសាស្រ្ត ធ្លាប់បានឈ្នះពានរង្វាន់ FA Community Shield ចំនួន១៦ លើកគិតត្រឹម ២០២៣។ ក្លិបបាល់ទាត់ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹក លោក Jürgen Klopp សញ្ជាតិ អាឡឺម៉ង់ វ័យ៥៦ឆ្នាំ បានឈ្នះជើងឯកពានរង្វាន់ FA Community Shield ចុងក្រោយបំផុតកាលពីឆ្នាំ២០២២។ ពេលនោះហង្សក្រហម Liverpool បានយកឈ្នះ Manchester City ក្នុងលទ្ធផល ៣-១៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


