កីឡា
ជើងឯកទម្ងន់ធ្ងន់ Joshua ៖«ពិភពប្រដាល់សកលពិតជាជាប់ពាក់ព័ន្ធសារធាតុហាមឃាត់»
កីឡាករ Anthony Joshua ជើងឯកពិភពលោកទម្ងន់ធ្ងន់បានយល់ឃើញពីកីឡាករប្រដាល់សកលច្រើនមានពាក់ព័ន្ធនឹងសារធាតុហាមឃាត់ បន្ទាប់ពីរូបគេត្រូវបានដាក់ឲ្យប្រកួតជំនួសកីឡាករ Dillian Whyte ដែលត្រូវបានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ និងត្រូវបានដកចេញពីការប្រកួត។

នៅពេលអ្នកសារព័ត៌មានចោទសួរថាតើកីឡាប្រដាល់មានបញ្ហាជាមួយសារធាតុហាមឃាត់ទេ? Joshua បានឆ្លើយថា៖«ខ្ញុំមិនដឹងថា តើពួកគេនឹងដោះស្រាយបញ្ហានេះយ៉ាងណាទេ ប៉ុន្តែច្បាស់ណាស់ថា បញ្ហានេះកើតមានពិតបា្រកដមែន»។
នេះជាលើកទី៣ក្នុងរយៈពេល១២ខែ ក្នុងពិភពប្រដាល់សកលពិភពលោកដែលកំពុងប្រឈមមុខធ្ងន់ធ្ងរពាក់ព័ន្ធនឹងសារធាតុហាមឃាត់។ កាលពីខែតុលាឆ្នាំ២០២២ ការប្រកួតរវាងកីឡាករ Conor Benn ជាមួយកីឡាករ Chris Eubank Jr ត្រូវបានលុបចោលវិញ បន្ទាប់ពីកីឡាករ Conor Benn បានបរាជ័យក្នុងការធ្វើតេស្តរកសារធាតុហាមឃាត់ដល់ទៅ២លើក។ នៅពេលនោះ Conor Benn បានបដិសេធ ហើយកីឡាករ Dillian Whyte ក៏បានបដិសេធដែរ។

កីឡាករ Amir Khan បានជាប់បំរាមរយៈពេល២ឆ្នាំ បន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុហាមឃាត់ ក្រោយពីការប្រកួតជាមួយកីឡាករ Kell Brook នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ករណីនេះមិនត្រូវបានតុលាការឯករាជ្យបើកសវនាការទេរហូតដល់ខែមករា ឆ្នាំ២០២៣។
ដោយឡែកកីឡាករ Anthony Joshua ដែលជំនួសកីឡាករ Dillian Whyte នឹងប្រកួតជាមួយកីឡាករ Robert Helenius នៅសង្វៀនO2 ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍ ទី១២ ខែសីហានេះ។ កីឡាករ Anthony Joshua បានបន្ថែមថា៖«ខ្ញុំមិនភ្ញាក់ផ្អើលនឹងរឿងអាស្រូវសារធាតុហាមឃាត់ក្នុងកីឡាប្រដាល់នោះទេ តែអ្វីដែលធ្វើឲ្យខ្ញុំឆ្ងល់ថា តើស្ថានភាពនេះកើតឡើងយូរប៉ុណ្ណាហើយ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BCC

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?