កីឡា
ឆាយនីសតៃប៉ិ បដិសេធចូលរួមប្រកួតបាល់បោះវគ្គជម្រុះអូឡាំពិក២០២៤បារម្ភពីសុវត្ថភាព
សមាគមកីឡាបាល់បោះឆាយនីសតៃប៉ិ បដិសេធចូលរួមក្នុងការប្រកួតកីឡាបាល់បោះ ជម្រុះកីឡាអូឡាំពិក ទីក្រុងបារីស ឆ្នាំ២០២៤ (Olympic Pre-Qualifying Tournament) នៅប្រទេសស៊ីរី ដោយសារបារម្ភពីសុវត្ថភាព។
ការប្រកួតបាល់បោះបុរស នឹងប្រព្រឹត្តទៅនៅទីក្រុង Damascus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ប៉ុន្តែភាពស្មុគស្មាញនៃការធ្វើដំណើរក្នុងពេលសង្រ្គាមស៊ីវិលនៅស៊ីរីដែលកំពុងបន្តកើតមាន។

ក្រុមបាល់បោះបុរសឆាយនីសតៃប៉ិ ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកត្រឹមតែ៣ដងប៉ុណ្ណោះ គឺនៅទីក្រុងប៊ែកឡាំង ឆ្នាំ១៩៣៤, ទីក្រុងឡុងដ៍ ឆ្នាំ១៩៤៨ និងទីក្រុងមែលប៊ន ឆ្នាំ១៩៥៦។ លទ្ធផលចុងក្រោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១។
ទោះជាយ៉ាងនេះក្តី ពួកគេធ្វើបានល្អក្នុងការប្រកួតជើងឯកអាស៊ី ដោយឈ្នះមេដាយប្រាក់ក្នុងឆ្នាំ១៩៦០ និង១៩៦៣ មុនពេលមេដាយសំរឹទ្ធ បន្ទាប់នៅឆ្នាំ១៩៧៣ និង១៩៨៩។
បើគ្មានអ្វីប្រែប្រួល ការប្រកួតកីឡាបាល់បោះជម្រុះអូឡាំពិក ទីក្រុងបារីស ឆ្នាំ២០២៤ ប្រចាំទ្វីបអាស៊ីមាន ឥណ្ឌូណេស៊ី បារ៉ែន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងឥណ្ឌា គ្រោងនឹងប្រកួតប្រជែងជាមួយម្ចាស់ផ្ទះស៊ីរី។
ព្រឹត្តិការណ៍នេះគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតជម្រុះមុនអូឡាំពិកចំនួន៥ទ្វីបផ្នែកបុរសនៅទីក្រុងប៉ារីស ឆ្នាំ២០២៤។

អាហ្សង់ទីន នីហ្សេរីយ៉ា និងតួកគី គឺជាម្ចាស់ផ្ទះដែលត្រូវបានបញ្ជាក់ផ្សេងទៀតសម្រាប់ទ្វីបរបស់ពួកគេ ខណៈប៉ូឡូញ និងអេស្តូនី ត្រូវស្វាគមន៍ក្រុមអឺរ៉ុប។
ភាពចលាចលនៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០១១ ដោយសារការមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលរបស់ប្រទេសនេះ។ នៅទីបំផុតបានកើនឡើងដល់ជម្លោះប្រដាប់អាវុធ បន្ទាប់ពីបាតុកម្មប្រឆាំងប្រធានាធិបតី Bashar al-Assad ត្រូវបានបង្ក្រាបដោយហិង្សា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


