កីឡា
យុវជនពូកែបញ្ចប់ទី អ៊ន់ សីហា ទើបចូលរួមគិរីវង់សុខសែនជ័យជាប់U23កម្ពុជា
កីឡាករវ័យក្មេង អ៊ន់ សីហា បានជាប់ក្នុងបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ដើម្បីទៅចូលរួមប្រកួតជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំនៅប្រទេសថៃ បន្ទាប់ពីរូបគេទើបបានចូលរួមជាមួយក្លិបអាជីពនៃលីគកំពូលកម្ពុជាប៉ុន្មានខែប៉ុណ្ណោះ។

កីឡាករ អ៊ន់ សីហា អាយុ២២ឆ្នាំ កម្ពស់១,៧៣ម៉ែត្រជាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ។ រូបគេទើបតែបានចូលរួមជាក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះកាលពីខែមករា ឆ្នាំ២០២៣ និងជាក្លិបអាជីពដំបូងដែលរូបគេបានចូលរួម។
លោក សាប៊ូន វិនតា គ្រូបង្គោលរបស់គិរីវង់សុខសែនជ័យបានឲ្យដឹងថា នៅពេលលោកទទួលការងារជាគ្រូបង្វឹកនៅក្លិបគិរីវង់សុខសែនជ័យកាលពីដើមឆ្នាំ២០២៣ ក្លិបបានធ្វើតេស្តជ្រើសរើសកីឡាករត្រៀមប្រកួតខេមបូឌានលីគខាប់។ បន្ទាប់ពីធ្វើតេស្តរយៈពេល៣ថ្ងៃ ក៏ជ្រើសរើសបានកីឡាករមួយចំនួនក្នុងនោះមានកីឡាករ អ៊ន់ សីហា ម្នាក់ដែរ។
លោកបានលើកឡើងថា ៖«យើងបានមើលឃើញពីអនាគតយុវជនម្នាក់នេះ។ ដំបូងឡើយគាត់នៅមានកម្រិតទេ ប៉ុន្តែយើងឃើញទេពកោសល្យនៃការបញ្ចប់ទីរបស់គាត់ យើងក៏សម្រេចចិត្តផ្តល់ឱកាសឲ្យគាត់ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម»។

«នៅពេលប្រកួតលីគខាប់ ខ្ញុំបានផ្តល់ឱកាសឲ្យគាត់ ហើយពេលនោះគាត់បង្ហាញសមត្ថភាពបានល្អ អីចឹងខ្ញុំកាន់តែជួយពង្រឹងគាត់បន្ថែមទៀត ហើយគាត់ជួយក្រុមបានច្រើន»។ លោក សាប៊ូន វិនតា បានសង្កត់ធ្ងន់ពីយុវជន អ៊ន់ សីហា ក្នុងការបង្ហាញខ្លួនឲ្យគិរីវង់សុខសែនជ័យដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបសម្រាប់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣។
លោក សាប៊ូន វិនតា បានលើកឡើងពីលក្ខណៈពិសេសរបស់យុវជនរូបនេះគឺជាខ្សែប្រយុទ្ធដែលមានជំនាញ និងទេពកោសល្យក្នុងការបញ្ចប់ទីដ៏មានប្រសិទ្ធភាព ហើយរូបគេរីកចម្រើនបានឆាប់រហ័ស។
បើនិយាយពីប្រភពដើមវិញ អ៊ន់ សីហា ជាអតីតយុវជនរបស់សាលាតម្រង់ទិសបាល់ទាត់ខេត្តកំពង់ចាមដែលស្ថិតក្រោមការអភិវឌ្ឍកីឡាបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ បន្ទាប់មក រូបគេមានឱកាសបានលេងឲ្យក្រុមខេត្តកំពង់ចាមនៅក្នុងពានរង្វាន់សម្តេច ហ៊ុន សែន រយៈពេល២ឆ្នាំ និងចុងក្រោយបានចូលរួមជាមួយក្លិបអាជីពគិរីវង់សុខសែនជ័យ នៅខែមករា ឆ្នាំ២០២៣។
ក្នុងរយៈពេលប៉ុន្មានខែជាមួយក្លិបដែលមានគ្រូបង្វឹកកាន់សញ្ញាប័ត្រ AFC “A” License អ៊ន់ សីហា ទទួលបានឱកាសឲ្យចូលរួមធ្វើតេស្តក្នុងក្រុមជម្រើសជាតិកម្ពុជា U23 ហើយទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


