កីឡា
ប្រធានាធិបតីបារាំង សន្យាមិនឲ្យមានទង់ជាតិរុស្ស៊ីក្នុងកីឡាអូឡាំពិក២០២៤
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្តេជ្ញាមិនឲ្យទង់ជាតិរបស់ប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប៉ុន្តែលោកមាន “ទំនុកចិត្តពេញលេញ” លើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលដឹកនាំដោយ លោក Thomas Bach ទាក់ទងនឹងការសម្រេចចិត្តលើការចូលរួមរបស់អត្តពលិកម្នាក់ៗ។
ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស ចូលរួមនៅអូឡាំពិក ឆ្នាំ២០២៤ គឺជាបញ្ហាសំខាន់មួយក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះ បន្ទាប់ពី IOC បានដកបម្រាមទាំងស្រុងលើអត្តពលិករបស់ប្រទេសទាំងពីរក្នុងការប្រកួតអន្តរជាតិកាលពីខែមីនា ដើម្បីអនុញ្ញាតឱ្យពួកគេចូលរួមប្រកួតជាអព្យាក្រឹតបុគ្គល ចំពោះអ្នកមិនគាំទ្រសង្គ្រាមនៅអ៊ុយក្រែន និងមិនមានទំនាក់ទំនងជាមួយយោធា។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសង្កត់ធ្ងន់លើទង់ជាតិ ភ្លេងជាតិ និងនិមិត្តសញ្ញារបស់ប្រទេសទាំងពីរ គួរតែបន្តត្រូវបានហាមឃាត់ ហើយនិយាយថា ការសម្រេចចិត្តមិនត្រូវបានធ្វើឡើងលើការដាក់បញ្ចូលរបស់ប្រទេសទាំងពីរនៅ អូឡាំពិក ឆ្នាំ២០២៤ នោះទេ។
រុស្ស៊ី និងបេឡារុស្ស រួមជាមួយនឹងហ្គាតេម៉ាឡា ដែលជាគណៈកម្មាធិការជាតិអូឡាំពិកតែមួយគត់ដែលត្រូវបានព្យួរដោយ IOC មិនស្ថិតក្នុងចំណោមប្រទេសចំនួន២០៣ ដែលបានអញ្ជើញទៅចូលរួមប្រកួត នៅទីអូឡាំពិក ឆ្នាំ២០២៤ ក្នុងខែកក្កដាឡើយ។
អត្តពលិករុស្ស៊ី និងបេឡារុស្ស ក៏បានប្រឈមមុខនឹងការលំបាកខ្លះក្នុងការប្រកួតប្រជែងក្នុងការប្រកួតជម្រុះ អូឡាំពិក២០២៤ រួមទាំងការហាមប្រាមពីការប្រកួតកីឡាអឺរ៉ុប Kraków-Małopolska 2023 និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou ដែលបង្ហាញថាមិនអាចទៅរួច។
ថ្លែងទៅកាន់កាសែតបារាំង L’Équipe លោក Macron បានសន្យាថា ទង់ជាតិរបស់រុស្ស៊ីនឹងមិនអនុញ្ញាតនៅ ប៉ារីសឆ្នាំ២០២៤ឡើយ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថាតើលោកមានអារម្មណ៍ថាអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សគួរតែចូលរួមប្រកួតប្រជែងដែរឬទេ។
ប្រធានាធិបតីបារាំងបាននិយាយថា ៖«ខ្ញុំគិតថា មានការយល់ស្របមួយ ពីព្រោះរុស្ស៊ីជាប្រទេសមួយដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ មិនមែនជារដ្ឋម្ចាស់ផ្ទះដែលគួរតែសម្រេចចិត្តទេ តែ IOC គួរតែជាអ្នកសម្រេច»។
មន្ត្រីក្នុងប្រទេសអ៊ុយក្រែនបានរិះគន់ IOC ចំពោះការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សត្រឡប់មកប្រកួតកីឡាអន្តរជាតិវិញក្នុងនាមជាអត្តពលិកអព្យាក្រឹត ហើយបានគំរាមធ្វើពហិការ ប្រសិនបើពួកគេមានវត្តមាននៅប៉ារីសឆ្នាំ២០២៤ ដោយលើកហេតុផលថា មិនគួរមានកន្លែងសម្រាប់ប្រទេសណាមួយនៅក្រោមបដាណាមួយឡើយ ខណៈសង្រ្គាមនៅតែបន្ត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


