កីឡា
កម្ពុជា ឈ្នះមេដាយមាស៣គ្រឿង ពីការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍
នៅទីបំផុតកម្ពុជា បានឈ្នះមេដាយមាស ៣គ្រឿងក្នុងចំណោម មេដាយសរុប១៩គ្រឿងពីការប្រកួតកីឡា ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលមានប្រទេសចូលរួមចំនួន៧ លើទឹកដីប្រទេសកម្ពុជា។

ការប្រកួតដែលបានចាប់ផ្តើមថ្ងៃទី១ លើវិញ្ញាសាចំបាប់ក្រិចកូរ៉ូមាំង កម្ពុជាធ្វើបានយ៉ាងល្អ និងទទួលបានមេដាយ៦គ្រឿង មាស១ និងសំរិទ្ធិ៦គ្រឿង។
ថ្ងៃទី២ កម្ពុជាបានបន្តកើនឡើងនៃចំនួនមេដាយ ដោយក្នុងនោះមាសរក្សាចំនួន១ដដែល បន្ថែមដោយមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធិ៤គ្រឿងទៀត។
ឈានមកដល់ថ្ងៃទី៣នៃការប្រកួត ពោលគឺមកដល់ថ្ងៃបញ្ចប់កម្ពុជារកបានមេដាយសរុបរហូតដល់ទៅ១៩គ្រឿង ដោយមាស៣ ប្រាក់ ៣ និង សំរិទ្ធិ១៣គ្រឿង។

មេដាយមាសទាំង៣ ដែលកម្ពុជារកបាននោះគឺ កីឡាករ ស៊ូ បាលី រកបាន២គ្រឿង លើវិញ្ញាសាចំបាប់សេរី (ទម្ងន់ ១២៥គីឡូក្រាម) និង១គ្រឿងទៀត លើវិញ្ញាសាក្រិចកូរ៉ូមាំង ទម្ងន់១៣០ គីឡូក្រាម ខណៈមាស១គ្រឿងទៀតគឺរកបានដោយ កីឡាករ ម៉ូ សារី លើវិញ្ញាសាចំបាប់សេរី (ទម្ងន់ ៩៧គីឡូក្រាម) ។

បន្ថែមពីនោះមេដាយប្រាក់៣ គ្រឿង គឺរកបានដោយកីឡាការិនី ជា កញ្ញា លើទម្ងន់ ៦៥គីឡូក្រាម , កីឡាការិនី ជ័យ ចន្ទរស្មី ទម្ងន់ ៧២គីឡូក្រាម និង កីឡាករ ហេង រត្តថា ទម្ងន់ ៩២គីឡូក្រាម ។
រីឯមេដាយសំរឹទ្ធិ១៣គ្រឿងទៀត គឺរកបានដោយកីឡាករ ងួន មករា លើវិញ្ញាសាក្រិចកូ ទម្ងន់ ៧២គីឡូក្រាម , កីឡាករ អេង ផានិត លើប្រភេទទម្ងន់ ៦៧គីឡូក្រាម , កីឡាករ កែវ សុភ័ក្ត លើប្រភេទទម្ងន់ ៨២គីឡូក្រាម, កីឡាករ លឹម សុខលាង លើប្រភេទទម្ងន់ ៧៧គីឡូក្រាម , កីឡាករ ឈឿង វាសានា ទម្ងន់ ៩២គីឡូក្រាម និងកីឡាករ ឌន សៅ លើប្រភេទ ទម្ងន់ ៩៧គីឡួក្រាម និង កីឡាករ ហេង វុទ្ធី លើប្រភេទទម្ងន់ ៨៦គីឡូក្រាម។
ចំពោះមេដាយសំរឹទ្ធផ្នែកនារី រកបានដោយកីឡាការិនី ឌន ស្រស់ , កីឡាការិនី វណ្ណ ហ៊យ , កីឡាការិនី យុន ដាណេ ,កីឡាការិនី សឿន នឿន និងកីឡាការិនី និ សំណាង ។

ជារួមសម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានភាព ជោគជ័យទាំងការរៀបចំ និង លទ្ធផលរបស់អត្តពលិក។ខណៈការប្រកួតនេះគឺ ដើម្បីត្រៀមឆ្ពោះទៅកាន់ព្រឹត្តការណ៍ កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ដែរថាការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៦-១៨ធ្នូឆ្នាំ២០២២ ដោយមានអត្តពលិកចំនួន១១៥នាក់មកពី៧ប្រទេស ប្រកួតលើ៣វិញ្ញាសា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


