កីឡា
កម្ពុជាត្រៀមខ្លួនបានល្អ ក្នុងឋានៈម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ២០២២
សហព័ន្ធកីឡាចំបាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ ដែលនិងប្រព្រឹត្តនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ។

សម្រាប់ការប្រកួតនេះ កម្ពុជាបានបង្ហាញសមាសភាពកីឡាករ កីឡាការិនីសរុបចំនួន ២៦នាក់ ក្នុងនោះ មានកីឡាករ១៨នាក់ និងកីឡាការិនី៨នាក់ ។
ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាចំបាប់កម្ពុជា ក៍បានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹកកីឡាចំបាប់កម្រិតអន្តរជាតិ និងការបោះជំរំហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលចូលរួមសរុប ៧ប្រទេស ពីថ្ងៃទី០៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នេះជាព្រឹត្តិការណ៍ប្រកួតដ៏សំខាន់មួយ ដើម្បីត្រៀមឆ្ពោះទៅរៀបចំ និងការប្រកួតប្រជែងមេដាយលើប្រភេទកីឡាចំបាប់ សម្រាប់ស៊ីហ្គេម លើកទី៣២ ដែលគ្រោងដំណើរការជាផ្លូវការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតមានកាលបរិច្ឆេត និងវិញ្ញាសាប្រកួត រួមមាន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់លើវិញ្ញាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ GR-55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់លើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) ក្នុងប្រភេទទម្ងន់ FS-57kg, 61kg, 65kg, 70kg, 74kg, 79kg, 86kg, 92kg, 97kg, 125kg ៕
រូបភាព៖ Camsoc
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


