កីឡា
លែងប្រើកាំជ្រួច ពិធីបើកកីឡាអាស៊ីឆ្នាំនេះនៅចិននឹងប្រើពន្លឺភ្លើងឌីជីថល
ក្នុងនាមជាអ្នកបង្កើតកាំជ្រួច ប្រទេសចិនតែងតែប្រើប្រាស់ឧបករណ៍បំផ្ទុះ ប៉ុន្តែព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou បើកជាផ្លូវការ នាថ្ងៃសៅរ៍ ខែ២៣ ខែកញ្ញា ម្ចាស់ផ្ទះចិនគ្រោងប្រើពន្លឺភ្លើងឌីជីថលជំនួសវិញ។

ព្រឹត្តិការណ៍កីឡាដែលលេងនៅទីក្រុង Hangzhou ឆ្នាំ២០២៣ កំពុងដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ដើម្បីធ្វើហ្គេម Asian Games ជាព្រឹត្តិការណ៍កីឡាលើកដំបូងដែលគ្មានការបំភាយកាបូន។
គោលបំណងនៃផែនការស្នូលរបស់ Hangzhou ដើម្បីកាត់បន្ថយការបំភាយកាបូនគឺការប្រើប្រាស់អគ្គិសនីបៃតង និងបច្ចេកវិទ្យាទំនើប។ កាំជ្រួចដំបូងបំផុតបានមកពីប្រទេសចិនក្នុងសម័យរាជវង្សសុង ចន្លោះឆ្នាំ ៩៦០-១២៧៩។
ការដុតកាំជ្រួចត្រូវបានគេជឿថា ដើម្បីបញ្ចៀសសំណាងអាក្រក់ដោយការផ្ទុះខ្លាំង ដូច្នេះការដុតកាំជ្រួចជាផ្នែកសំខាន់នៃការប្រារព្ធពិធីធំដូចជា ពិធីមង្គលការ និងពិធីបុណ្យចូលឆ្នាំថ្មីជាដើម។

កាំជ្រួចត្រូវបានប្រើប្រាស់ជាប្រពៃណីដើម្បីអមអរពិធីបុណ្យជាច្រើន រួមទាំងនៅកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ និងកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលទាំងពីរបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។
ទោះជាយ៉ាងណាក៏ដោយ កីឡាអាស៊ី នៅទីក្រុង Hangzhou លើកទី១៩នេះ កំពុងជ្រើសរើសវិធីសាស្រ្តផ្សេង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


