កីឡា
កុមារីជិះស្គីអាយុ៩ឆ្នាំឡើងដល់វគ្គផ្តាច់ព្រ័ត្រកីឡាអាស៊ីនៅចិន
កីឡាការិនីអាយុទើប៩ឆ្នាំជម្រើសជាតិហ្វីលីពីន Mazel Paris Alegado ត្រូវបានអ្នកគាំទ្រនៅតំបន់អាស៊ីចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។
កុមារី Mazel Paris Alegado ជាកីឡាការិនីជិះក្តារស្គីជម្រើសជាតិហ្វីលីពីនបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រវិញ្ញាសានារី women’s park កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។ កីឡាការិនីវ័យក្មេងបំផុតនេះបានបញ្ចប់ចំណាត់ថ្នាក់លេខ៧ក្នុងការប្រកួតជម្រុះដោយទទួលបានពិន្ទុ ៥៦.៩៥ដើម្បីបានកៅអីមួយនៅវគ្គផ្តាច់ព្រ័ត្រដែលមានបេក្ខនារីចំនួន៨នាក់ត្រូវប្រជែងមេដាយមាស ប្រាក់ និងសំរិទ្ធ។
សម្រាប់ការប្រកួតវគ្គជម្រុះនេះ កីឡាការិនីជប៉ុន Hinano Kusaki ស្ថិតនៅលេខ១ដោយទទួលបាន៧៨.០៦ពិន្ទុ ខណៈកីឡាការិនីម្ចាស់ផ្ទះចិន Mao Jiasi ស្ថិតនៅលេខ២ដោយទទួលបាន៧៧.០៦ពិន្ទុ និងកីឡាការិនីជប៉ុន Mei Sugawara លេខ៣ទទួលបាន៧៥.៣៣ពិន្ទុ។
កុមារីអាយុ៩ឆ្នាំរូបនេះបាននិយាយថា ៖«ខ្ញុំរីករាយខ្លាំងដែលអាចចូលរួមប្រកួតកីឡាស្គីនៅកីឡាអាស៊ី»។
កីឡាការិនីហ្វីលីពីន Alegado ដែលរស់នៅសហរដ្ឋអាមេរិក នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញាស្អែកនេះដើម្បីស្វែងរកកំណត់ត្រាល្អបំផុតសម្រាប់ខ្លួននាងផ្ទាល់៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


