កីឡា
កាន់តែអាក្រក់ Sancho ហាមចូលរួមតុអាហារក្រុមធំ បានតែក្រុមយវជន
កីឡាករ Jadon Sancho ត្រូវបានហាមឃាត់ពីការប្រើប្រាស់សម្ភារក្រុមបាល់ទាត់ក្រុមធំទាំងអស់នៅទីលានហ្វឹកហាត់ Carrington របស់ក្លិប Manchester United ចំពេលមានជម្លោះដែលកំពុងបន្តជាមួយនឹងអ្នកចាត់ការ Erik ten Hag។

ខ្សែបម្រើស្លាបរបស់បិសាចក្រហមត្រូវបានដកចេញពីក្រុមរបស់ លោក Ten Hag ខណៈរូបគេបានបដិសេធចំពោះការសុំទោសគ្រូបង្វឹក បន្ទាប់ពីបាននិយាយបរិហានៅលើបណ្តាញសង្គម។
Sancho បានអះអាងថា រូបគេកំពុងក្លាយជាគោលដៅនៃការស្ដីបន្ទោស នៅក្នុងការសងសឹកតាមអ៊ីនធឺណិត បន្ទាប់ពីត្រូវបានដកចេញពីក្រុមធំក្នុងការប្រកួតរបស់ United ពេលចាញ់ក្រុម Arsenal ៣-១ កាលពីដើមខែកញ្ញា។
ចាប់តាំងពីពេលនោះមក រូបគេត្រូវបានទម្លាក់ឱ្យទៅហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លិប ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ។ កីឡាករវ័យ២៣ឆ្នាំរូបនេះត្រូវបានហាមឃាត់ពីការប្រើប្រាស់សម្ភាររបស់ក្រុមធំ រួមទាំងបន្ទប់ទទួលទានអាហារផងដែរ។

ខណៈពេលកីឡាករក្រុមធំរបស់ United ទទួលទានអាហារជុំគ្នា កីឡាករ Sancho ត្រូវតែទៅទទួលទានជាមួយក្រុមក្រុមយុវជនជំនួសវិញដែលនេះគឺជាការពិន័យ។
វិធីសាស្រ្តរឹងប៉ឹងរបស់ Ten Hag ចំពោះវិន័យ មានន័យថា Sancho នឹងមិនត្រូវបានស្វាគមន៍ និងត្រឡប់ទៅរកភាពល្អប្រសើរឡើយ ប្រសិនរូបគេមិនសុំទោសគ្រូបង្វឹក និងទទួលស្គាល់ពីកំហុសរបស់ខ្លួន។
Sancho មិនសប្បាយចិត្តនឹងសកម្មភាពចុងក្រោយដែលធ្វើឡើងដោយ Ten Hag ដែលមានន័យថា ការចូលលេងរបស់គាត់នៅជុំវិញកន្លែងហ្វឹកហាត់មានកម្រិត ហើយជម្លោះរវាងអ្នកទាំងពីរហាក់មិនឃើញពន្លឺថ្ងៃបញ្ចប់ឡើយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


