កីឡា
Dave Leduc ចាប់ផ្តើមឆ្ងល់ហេតុអ្វី ព្រំ សំណាង រឹងមាំមិនសន្លប់
កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានចាប់អារម្មណ៍នឹង ព្រំ សំណាង ដែលមិនសន្លប់ បន្ទាប់ពីត្រូវបានកីឡាករអាមេរិក Pawell Bansak វាយត្រូវមួយកែងបក ក្នុងជំនួប៣ទឹក កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
កីឡាករដែលត្រូវបានអ្នកគាំទ្រហៅថា ស្តេចប្រដាល់មីយ៉ាន់ម៉ា Leduc បានរៀបរាប់ថា ៖«ការប្រកួតរវាងកីឡាករអាមេរិក និង ព្រំ សំណាង ពិតជាគួរឱ្យធុញទ្រាន់។ ខ្ញុំគិតថា សំណាង មិនខ្វល់ពីការប្រកួតនេះទាល់តែសោះ ហើយគ្រាន់តែធ្វើតិចតួចបង្គ្រប់កិច្ច។ គេបានត្រឹមតែអោប ហើយមិនបានធ្វើអ្វីសោះទាំង៣ទឹក លើកលែងតែការវាយចេញដ៏គ្រោះថ្នាក់មួយរបស់កីឡាករអាមេរិកគឺកែងបក»។

«ប៉ុន្តែ ព្រំ សំណាង មិនទាំងដួលផង! គ្រូបង្វឹករបស់ខ្ញុំបានទូរសព្ទមកខ្ញុំ បន្ទាប់ពីការប្រកួត និងបាននិយាយថា គាត់ចាប់អារម្មណ៍ជាខ្លាំងចំពោះភាពរឹងមាំរបស់សំណាង។ គាត់មិនយល់ថា ហេតុអ្វី សំណាង មិនដួល បន្ទាប់ពីត្រូវកែងបក។ គាត់គឺជាអ្នកប្រយុទ្ធម្នាក់ដ៏រឹងមាំដែលគ្រូបង្វឹករបស់ខ្ញុំធ្លាប់បានជួប។ សូមទទួលការគោរពពីខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅប្រទេសកម្ពុជា។ មិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា»។
ពិតណាស់ ការប្រកួត៣ទឹកនៅលើសង្វៀន ព្រំ សំណាង ធ្វើអ្វីមិនកើតលើកីឡាករអាមេរិក Pawell Bansak ដែលមានកម្ពស់ខ្ពស់ជាង។ កីឡាករអាមេរិកបានប្រើជង្គង់ល្អជាង ព្រំ សំណាង និងបានប្រើក្បាច់កែងបកធ្វើឲ្យអ្នកលេងគុនខ្មែររេទៅបុកនឹងខ្សែរេញ។
ការប្រកួតនេះ កីឡាករ Pawell Bansak បានក្លាយជាកីឡាករអាមេរិកទី១ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប បន្ទាប់ពីបានយកឈ្នះដោយពិន្ទុលើកីឡាករកម្ពុជា ព្រំ សំណាង។
តាមការគ្រោងទុក ព្រំ សំណាង នឹងប្រកួតជាមួយ Dave Leduc នាចុងខែវិច្ឆិកា ខាងមុខក្នុងជំនួបមិត្តភាពអន្តរជាតិដែលប្រើក្បាច់គុនខ្មែរ ប៉ុន្តែមានតែ១ទឹក៩នាទី៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


