កីឡា
Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម
កិត្តិនាមរបស់ Erling Haaland កំពុងតែសាយភាយលេចឮរន្ទឺពេញពិភពលោក អំពីទេពកោសល្យនៃការស៊ុតបញ្ចូលទីយ៉ាងប៉ិនប្រសព្វរបស់គេ រហូតត្រូវបានអ្នកផងទាំងពួងចាត់ទុកគេ ជាខ្សែប្រយុទ្ធកំពូលម្នាក់នាពេលបច្ចុប្បន្ន។ ខណៈរូបគេក៏កំពុងដើរតាមគន្លងឪពុកលោក Alf-Inge Haaland ផងដែរ ដោយបានជ្រើសរើសយកការប្រកបអាជីពលេងជាមួយក្លិបបាល់ទាត់ Manchester City នៃលីគកំពូល អង់គ្លេស។

Erling Haaland បានកើតនៅខែ កក្កដា ឆ្នាំ ២០០០ ក្នុងប្រទេស អង់គ្លេស ដោយពេលនោះឪពុករបស់គេកំពុងលេងនៅក្លិប Leeds United។ រំលងបានតែ ៣ ឆ្នាំ បន្ទាប់ពីកុមារារូបនេះកើត លោកឪពុកបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ដោយសារលោកមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ អំឡុងពេលប៉ះទង្គិចជាមួយលោក Roy Keane វីរបុរសក្រុម Manchester United។
ងាកមកកាន់ Haaland វិញ រូបគេត្រូវបានឪពុកតម្រង់ផ្លូវឱ្យចូលហាត់បាល់ទាត់តាំងពីអាយុ ៥ ឆ្នាំ ហើយកន្លែងដំបូង ដែលគេបានទៅចូលរួម គឺសាលាបាល់ទាត់ថ្នាលរបស់ក្លិប Bryne នៅឯស្រុកកំណើតក្នុងប្រទេស ន័រវែស។ រឿងមួយដែលយើងចាប់អារម្មណ៍ គឺ Haaland ទទួលបានការកោតសរសើរភ្លាមៗពីសំណាក់គ្រូបង្វឹកលោក Alf Ingve Berntsen ក្នុងថ្ងៃហ្វឹកហាត់ដំបូង។

បុរសញ្ជាតិ ន័រវែស រូបនេះបាននិយាយពីប្រវត្តិ Haaland ប្រាប់ GOAL ថា ៖«ខ្ញុំបានឃើញ Erling ដំបូង នៅពេលគេមានអាយុ ៥ ឆ្នាំ។ រឿងមិននឹកស្មានក្នុងថ្ងៃហាត់ដំបូង គេអាចរកគ្រាប់បាល់បាន ១ គ្រាប់ បន្ទាប់ពីប៉ះបាល់ ទើបតែបានពីរប៉ះប៉ុណ្ណោះ។ គាត់ពិតជាល្អខ្លាំងណាស់ ទាំងគាត់មិនដែលបានលេងបាល់ជាមួយក្លិបណាពីមុនមកផង»។
លុះបន្ទាប់មកទៀត Haaland បានអភិវឌ្ឍខ្លួនបានលឿនមែនទែន ដោយគេមានវ័យត្រឹម ១៥ ឆ្នាំ ក៏អាចទទួលបានឱកាសមកលេងឈុតធំជាមួយក្លិប Bryne។ ហើយនៅឆ្នាំ ២០១៧ រូបគេបានផ្លាស់ទៅក្លិប Molde FK។ ក្រោយមកនៅឆ្នាំ ២០១៩ បានផ្លាស់ទៅកាន់ក្លិប RB Salzburg របស់ប្រទេស អូទ្រីស។ រំលងបាន ១ ឆ្នាំ រូបគេបានផ្លាស់ទៅកាន់ក្លិប Borussia Dortmund និងចុងក្រោយនេះកំពុងលេងនៅក្លិប Manchester City បន្ទាប់ពីផ្លាស់ចូលតាំងពីឆ្នាំ ២០២២។
ជាមួយគ្នានេះ Haaland ក៏ទទួលបានការពេញចិត្តពីថ្នាក់ដឹកនាំរបស់ក្រុមមេឃខៀវផងដែរ ដោយថ្មីៗនេះ រូបគេទើបតែត្រូវបានក្លិបបន្តកុងត្រាថ្មីរយៈពេលវែងមិនធ្លាប់មាន ពោលគឺដល់ឆ្នាំ ២០៣៤៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


