Connect with us

កីឡា

IOC អនុម័តកីឡាថ្មី៥ប្រភេទ បដិសេធ«មួយថៃ» និង«ឃីកបុកស៊ីង»សម្រាប់អូឡាំពិក២០២៨

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុម័តលើកីឡាថ្មីចំនួន៥ប្រភេទសម្រាប់ការបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ ប៉ុន្តែបានបដិសេធចោលកីឡា មួយថៃ និង ឃីកបុកស៊ីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាថ្មី៥ប្រភេទដែលត្រូវបាន IOC អនុម័តជាផ្លូវការកាលពីសប្តាហ៍មុនគឺ softball, cricket, flag football, lacrosse និង squash ដែលចូលជាធរមានក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ ដែលទីក្រុងឡូស អេនជឺឡេស សហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ។

កីឡា«មួយថៃ» និង«ឃីកបុកស៊ីង» មិនត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិអនុម័តទទួលឡើយ។ 

ប្រទេសថៃបានប្រឹងប្រែងជាច្រើនឆ្នាំមកហើយដើម្បីដាក់បញ្ចូល«Muay Thai»ក្នុងកីឡាអូឡាំពិក។ អាជ្ញាធរកីឡាថៃ និងមូលនិធិអភិវឌ្ឍកីឡាជាតិថៃបានរៀបចំការឧបត្ថម្ភគាំទ្រទាំងស្រុង និងបង្កើតអនុគណៈកម្មការដើម្បីជួយដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលធ្វើយ៉ាងណាដើម្បីឲ្យបានចូលនៅឆ្នាំ២០២៨។ ក្នុងនោះថៃបានត្រៀមបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងគ្រោងចុះអនុស្សរណៈនៃការយោគយល់ជាមួយទីភ្នាក់ងារជាច្រើនដើម្បីឲ្យសម្រេចបានលទ្ធផល។

ទោះបីជាយ៉ាងណា មិនមែនមានន័យថា រលាយសូន្យត្រឹមឆ្នាំ២០២៨ឡើយ ថៃនៅតែមានឱកាសក្នុងការបញ្ចូលក្បាច់គុន​ក្នុងព្រឹត្តិការណ៍ពិភពលោកដែលធ្វើឡើងរាល់៤ឆ្នាំម្តងនាពេលអនាគត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម