Connect with us

កីឡា

ភាព​អស្ចារ្យល្អបំផុត​របស់ភ្នំពេញក្រោនក្នុងពានរង្វាន់ AFC Cup

បានផុស

នៅ

ក្លិប​បាល់ទាត់ភ្នំពេញក្រោន​បាន​បង្កើត​ភាព​អស្ចារ្យ និង​បង្កការ​ភ្ញាក់​ផ្អើល​នៅ​​ក្នុង​ពាន​រង្វាន់ AFC Cup បន្ទាប់​ពី​យក​ឈ្នះ​ដៃ​គូ​ទាំង​អស់​ក្នុង​ពូល និង​ឈរ​លើ​កំពូល​តារាង​បង្កើតឱកាស​កាន់​តែ​ច្រើន​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោន​ជា​ក្លិប​​ជើងឯក​លីគ​កំពូល​កម្ពុជា​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​​ទ្វីប​អាស៊ី (AFC) ផ្តល់​ឲ្យ​តែ​២៥​%​​ប៉ុណ្ណោះ​សម្រាប់​កៅអី​មួយ​នៅ​តំបន់​អាស៊ាន​ដែល​ត្រូវ​ឡើង​ទៅ​វគ្គចែក​ពូល។ ២៥​%​ទៀត​ផ្តល់​ឲ្យ​ក្រុម​ជើង​ឯក​ឡាវ និង​៥០​%​បាន​ផ្តល់​ទៅ​ក្លិប​របស់​ប្រទេស​សិង្ហបុរី។

ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ Young Elephant ដោយ​លទ្ធផល ៣-០ ទើប​បាន​កន្លះ​កៅអី ទៅ​ប្រកួត​វគ្គ​ខ្វែង​​ជា​មួយ​ក្រុម Tampines Rover ហើយ​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-៣  ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​កាន់​វគ្គចែក​ពូល​។

នៅ​ពូល F មាន​ក្រុម​ខ្លាំង​៣​ដែល​កំពុង​ឈរ​ចាំ​គឺ Macarthur FC (អូស្ត្រាលី) Shan United (មីយ៉ាន់ម៉ា) និង DH Cebu FC (ហ្វីលីពីន)។ ក្រុម​ខ្លាំង​ទាំង​៣​នេះសុទ្ធ​តែ​មាន​គុណភាព និង​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដែល​ AFC ផ្តល់​ឲ្យ​កៅអី​ដោយ​មិនចាំ​បាច់​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ឡើយ។

ទី​បំផុត​ ភ្នំពេញ​ក្រោន បានបង្ក​ការ​ភ្ញាក់​ផ្អើល និង​ភាព​អស្ចារ្យ​មិន​ធ្លាប់​មាន​សម្រាប់​ក្លិប​តំណាង​​ឲ្យ​កម្ពុជា​ដែល​បាន​យក​ឈ្នះ​ក្លិប​ខ្លាំង​ទាំង​៣​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា។ ធ្វើ​ដំណើរ​ទៅ​ឈ្នះ​​ដល់​ទឹក​ដី​របស់​ក្រុម​ DH Cebu  ដោយ​លទ្ធផល ០-៣ និង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ឈ្នះ Shan United ៤-០ និង​ឈ្នះ Macarthur FC ០-៣។

សរុប​​៣​ប្រកួត ភ្នំពេញ​ក្រោន​រក​បាន​១០​គ្រាប់​ និង​រក្សា​សំណាញ់​ទី​មិន​ឲ្យ​ដៃ​គូ​ស៊ុត​ចូល​សូម្បី​មួយ​​ក្នុង​៣​ប្រកួត។ នេះ​ជា​កំណត់​ត្រា​ថ្មី​របស់​ក្លិប​តំណាង​កម្ពុជា​ដោយ​បាន​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​​​នៅ​​វគ្គ​សន្សំ​ក្នុង​ពូលលើ​ក្រុម​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា​ និង​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ពាន​រង្វាន់ AFC Cup ដោយ​ឈ្នះ​លើ​ក្រុម​មក​ពី៥​ប្រទេស​ផ្សេង​គ្នា។

ជ័យជម្នះ​៣​លើក​ជាប់​គ្នា​រក​បាន​៩​ពិន្ទុ​ពេញ និង​ឈរ​លើ​កំពូល​តារាង​​បង្កើត​ឱកាស​​កាន់​តែ​មាន​សក្តានុពល​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

ភ្នំពេញ​ក្រោន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​អូស្ត្រាលី​ដើម្បី​ប្រកួត​ជា​មួយ Macarthur FC ជើង​ទី​២​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា និង​បើក​ទ្វារ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ប្រកួត​ជើង​ទី២​ជា​មួយ DH Cebu FC នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ហើយ​​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដីមីយ៉ាន់ម៉ា​ប្រកួត​ជា​មួយ Shan United នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម