កីឡា
គ្រូរបស់ Macarthur បញ្ជាក់ច្បាស់ពីចំណុចខ្លាំងរបស់ភ្នំពេញក្រោន
លោកគ្រូ Mile Sterjovski បានដឹកនាំក្រុម Macarthur FC បរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនាមជាគ្រូបង្វឹក លោក Mile Sterjovski បានខកចិត្តនឹងទម្រង់លេងកូនក្រុមរបស់លោក ដែលធ្វើមិនបានល្អ និងមិនអាចរកបានគ្រាប់បាល់លើភ្នំពេញក្រោន។ លោកមិនដាក់បន្ទុកលើកត្តាធ្វើដំណើរ អាកាសធាតុ ឬម្ចាស់ផ្ទះមានអ្នកគាំទ្រច្រើនទេ ប៉ុន្តែទម្រង់លេងរបស់ក្រុមលោកពិតជាធ្វើមិនបានល្អមែន ស្របពេលម្ចាស់ផ្ទះភ្នំពេញក្រោនមានយុទ្ធសាស្ត្រលេងដ៏មានប្រសិទ្ធភាព។

លោក Mile Sterjovski បាននិយាយថា ៖«នេះជាការប្រកួតដ៏លំបាកសម្រាប់យើង។ យើងដឹងថា ភ្នំពេញក្រោនជាក្រុមមួយដ៏ល្អ។ ភ្នំពេញក្រោនពិតជាស័ក្តិសមទទួលបានលទ្ធផលនេះ។ ពួកគេធ្វើបានល្អខ្លាំងត្រង់ការបោះបាល់ពីក្រោយខ្នងរបស់ខ្សែការពារយើង ហើយមានចលនាលេងស៊ីសង្វាក់គ្នាយ៉ាងល្អនៅលើទីលាន។ នេះហើយជាភាពខ្លាំងរបស់ភ្នំពេញក្រោន»។

នេះជាបរាជ័យលើកទី១របស់ក្រុម Macarthur FC បន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នានៅវគ្គសន្សំពិន្ទុក្នុងពូលគឺឈ្នះ Shan United ០-៣ និងឈ្នះ DH Cebu FC ៨-២ ខណៈភ្នំពេញក្រោនឈ្នះទាំង៣ប្រកួតគឺឈ្នះ DH Cebu ០-៣, ឈ្នះ Shan United ៤-០ និង Macarthur FC ៣-០។

តារាងពិន្ទុពូល F
- លេខ១៖ ភ្នំពេញក្រោន មាន៩ពិន្ទុ
- លេខ២៖ Macarthur FC មាន៦ពិន្ទុ
- លេខ៣៖ DH Cebu FC មាន៣ពិន្ទុ
- លេខ៤៖ Shan United មាន០ពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


