កីឡា
មេកីឡាអូឡាំពិកអំពាវនាវ Messi លេងឱ្យអាហ្សង់ទីន នៅអូឡាំពិក ឆ្នាំ២០២៤ ជាលើកចុងក្រោយ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានស្នើឱ្យតារាឆ្នើម Lionel Messi បង្កើតប្រវត្តិសាស្ត្របន្ថែមទៀតដោយលេងនៅអូឡាំពិកឆ្នាំ២០២៤។

វីរបុរសបាល់ទាត់អាហ្សង់ទីន ដែលត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុត បានឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសកាតារ កាលពីឆ្នាំមុន និងមានមេដាយមាសអូឡាំពិក ពីទីក្រុងប៉េកាំងឆ្នាំ២០០៨។
ការប្រកួតកីឡាបាល់ទាត់បុរស ជារឿយៗមិនសូវជាមានកីឡាកល្អៗបំផុតចូលរួមនោះទេ ព្រោះវាជាការប្រកួតអាយុក្រោម២៣ឆ្នាំដែលមានកីឡាករលើស៣នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ហើយជាធម្មតាក្លិបកំពូលៗក៏មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតសមាជិកក្រុមរបស់ពួកគេចូលរួមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bach ដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចប្រទេសអាហ្សង់ទីន មានបំណងចង់ឃើញតារាឆ្នើមរូបនេះបង្ហាញខ្លួននៅទីក្រុងប៉ារីស ជាមួយនឹងកីឡាករធំៗផ្សេងទៀតដូចជាខ្សែប្រយុទ្ធបារាំង Kylian Mbappé ជាដើម។
កីឡាករ Messi វ័យ ៣៦ឆ្នាំ ពេលនេះកំពុងលេងនៅសហរដ្ឋអាមេរិក ឱ្យក្លិប Inter Miami បន្ទាប់ពីអាជីពក្លិបដ៏ត្រចះត្រចង់នៅទ្វីបអឺរ៉ុប ដែលគេបានស៊ុតបញ្ចូលទីបាន ៦៧២គ្រាប់សម្រាប់ក្លិប Barcelona ។
Messi ស្គាល់រដ្ឋធានីបារាំងយ៉ាងច្បាស់ បន្ទាប់ពីលេងឱ្យ Paris Saint-Germain ក្រោយចំណាយពេលជាងពីរទសវត្សរ៍នៅប្រទេសអេស្ប៉ាញ។

លោក Bach បាននិយាយទៅកាន់អ្នកយកព័ត៌មានអាហ្សង់ទីនថា ៖«វាពិតជាអស្ចារ្យណាស់ ប្រសិនបើគាត់អាចនៅទីនេះ។ ការប្រកួតគឺជាមហិច្ឆតាសម្រាប់តារាបាល់ទាត់ជាច្រើនដូចជា Mbappé ជាដើម។ សម្រាប់ Lionel Messi មានន័យថា មានឱកាសចារក្នុងប្រវត្តិសាស្ត្រម្តងទៀត។ គាត់អាចជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលបានមេដាយមាស ២លើក និង World Cup ១លើក»។
លោក Bach បានបន្តទៀតថា ៖«ខ្ញុំមិនចង់ជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់គ្រូបង្វឹកនោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ Messi។ ប្រសិនបើគាត់លេង អាហ្សង់ទីននឹងមានឱកាសខ្ពស់ក្នុងការឈ្នះមេដាយមាស។ វាពិតជាអស្ចារ្យសម្រាប់បាល់ទាត់ និងកីឡាអូឡាំពិក»។

គួររម្លឹកថា លោក Javier Mascherano គ្រូបង្វឹកក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនបានសារភាពកាលពីខែមុនថា លោកចង់មាន Messi នៅក្នុងក្រុមរបស់លោក។
ក្រុមដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ២ដង ក្នុងនោះរួមបញ្ចូល Messi ធ្លាប់ជួយឱ្យឈ្នះម្ដងនៅប៉េកាំង ឆ្នាំ២០០៨ មិនទាន់បានកក់កៅអីសម្រាប់ Paris 2024 នៅឡើយទេ ហើយនឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ដែលគ្រោងធ្វើនៅប្រទេសវេណេស៊ុយអេឡាក្នុងខែមករា និងកុម្ភៈ ខាងមុខ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ infobae.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


