កីឡា
នារីវៀតណាម ហ្វីលីពីន នៅមានឱកាសឡើងវគ្គជម្រុះ អូឡាំពិក ជុំទី៣
ការប្រកួតជម្រុះជុំទី២បាល់ទាត់នារី ក្នុងព្រឹត្តិការណ៍អូឡាំពិកក្នុងតំបន់អាស៊ី ត្រូវបញ្ចប់នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ ក្នុងនោះនឹងរកឃើញ៤ក្រុមបានឡើងទៅវគ្គជម្រុះជុំទី៣បន្តទៀត។
នៅវគ្គជម្រុះជុំទី២ ក្រុមបាល់ទាត់នារីក្នុងតំបន់អាស៊ានតែ៣ក្រុមប៉ុណ្ណោះគឺក្រុមបាល់ទាត់នារីថៃ វៀតណាម និង ហ្វីលីពីន។ បន្ទាប់ពីការប្រកួតជម្រុះជុំទី២ពីរប្រកួតដូចគ្នា មាន២ក្រុមនៅមានឱកាសឡើងទៅកាន់ជុំទី៣គឺក្រុមវៀតណាម និងហ្វីលីពីន ខណៈថៃអស់ឱកាស ទោះមិនទាន់ចប់ការប្រកួតជម្រុះ។

ក្រុមបាល់ទាត់នារីថៃត្រូវជួបជាមួយក្រុមបាល់ទាត់នារីកូរ៉េខាងជើងនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ នាពេលវេលាម៉ោង២:៣០នាទី ថ្ងៃត្រង់នៅកីឡដ្ឋាន Xiamen Egret ក្នុងប្រទេសចិន ដែលជាការប្រកួតជម្រុះចុងក្រោយ។ ក្រុមបាល់ទាត់នារីថៃបានបាត់បង់ឱកាសក្នុងការឡើងទៅជុំទី៣ ក្រោយចាប់ផ្តើម២ប្រកួតដំបូងគឺចាញ់ទាំង២ប្រកួតក្នុងនោះចាញ់កូរ៉េខាងត្បូង ១០-០, ចាញ់ចិន ៣-០។ ថៃស្ថិតនៅក្នុងពូលB រួមមានក្រុមបាល់ទាត់នារីខាងត្បូង កូរ៉េខាងជើង និង ប្រទេសចិន។

សម្រាប់ក្រុមបាល់ទាត់នារីវៀតណាមត្រូវជួបជាមួយក្រុមបាល់ទាត់នារីជប៉ុន នាវេលាម៉ោង៥ល្ងាច នៅកីឡដ្ឋាន Lokomotiv នៅប្រទេស អ៊ូបេគីស្ថាន ។ វៀតណាមនៅមានឱកាសក្នុងការឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមលេខ២ល្អក្នុងពូល។ ឆ្លងកាត់២ប្រកួតក្នុងពូលក្រុមវៀតណាមឈ្នះ១ ចាញ់១ មាន៣ពិន្ទុ។ វៀតណាមស្ថិតក្នុងពូលC រួមមានក្រុមបាល់ទាត់នារីជប៉ុន អ៊ូបេគីស្ថាន និង ឥណ្ឌា។

ក្រុមបាល់ទាត់នារីហ្វីលីពីននឹងត្រូវជួបក្រុមបាល់ទាត់នារីអុីរ៉ង វេលាម៉ោង២:៥០នាទី ថ្ងៃត្រង់នៅកីឡដ្ឋាន HBF Park ក្នុងប្រទេសអូស្រ្តាលី។ ក្រុមហ្វីលីពីន ក៏មានឱកាសឡើងទៅវគ្គបន្តជុំទៅ៣ ក្នុងនាមជាក្រុមលេខ២ ល្អក្នុងពូល។ ឆ្លងកាត់ការប្រកួត២លើកក្នុងពូលហ្វីលីពីនឈ្នះ១ ចាញ់១ មាន៣ពិន្ទុ។ ហ្វីលីពីនស្ថិតក្នុងពូលដែលមានក្រុមបាល់ទាត់នារីអូស្ដ្រាលី អ៉ីរ៉ង់ និង ឆាយនិសតៃប៉ិ។

ចំណាត់ថ្នាក់ក្រុមលេខ២ល្អ ក្នុងពូលត្រូវបានឡើងទៅជុំទី៣គឺត្រូវរង់ចាំលទ្ធផលការប្រកួតរបស់ក្រុមទាំង៣នេះ
-ក្រុមបាល់ទាត់នារីកូរ៉េខាងជើង vs ក្រុមបាល់ទាត់នារីថៃ
-ក្រុមបាល់ទាត់នារីវៀតណាម vs ក្រុមបាល់ទាត់នារីជប៉ុន
-ក្រុមបាល់ទាត់នារីហ្វីលីពីន vs ក្រុមបាល់ទាត់អុីរ៉ង

អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


