កីឡា
Dave Leduc បង្ហាញចំណាប់អារម្មណ៍៣យ៉ាងពេលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីកម្ពុជា ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc និងកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសមនារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសន្តិភាព មុនពេលកីឡាករទាំងពីរប្រកួតគ្នានៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រដាល់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមនេះ កីឡាករ Dave Leduc បានបង្ហាញចំណាប់អារម្មណ៍ជាច្រើន ក្នុងនោះចំណុចសំខាន់៣ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ទី១ សម្តេចនាយករដ្ឋមន្ត្រីនិយាយភាសាដើមកំណើតរបស់លោកដែលធ្វើឲ្យលោកងាយស្រួលស្តាប់។
Dave Leduc ដែលមានដើមកំណើតកាណាដាបាននិយាយថា ៖«សម្តេចមានការអប់រំដ៏ខ្ពង់ខ្ពស់ ហើយបាននិយាយជាមួយខ្ញុំជាភាសាកំណើតរបស់ខ្ញុំគឺ ភាសាបារាំង និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចជាសុភាពបុរសមួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ខ្ញុំនិងភរិយាខ្ញុំ Irina»។

ទី២ កីឡាករកាណាដាសញ្ជាតិមីយ៉ាន់ម៉ាបាននិយាយថា ៖«ខ្ញុំគិតថា លោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។ ខ្ញុំស្រឡាញ់ប្រទេសនេះ ហើយខ្ញុំឃើញសក្ដានុពលជាច្រើនក្នុងការប្រើក្បាច់គុនដើម្បីពង្រីកវិស័យទេសចរណ៍»។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានស្វែងយល់ឃើញថា ប្រជាជនកម្ពុជាពិតជារួសរាយរាក់ទាក់ និងកក់ក្តៅខ្លាំងមែនទែន។
ទី៣ កីឡាករ Dave Leduc ចាប់អារម្មណ៍នឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលបានប្រាប់លោកថា កងទ័ពកម្ពុជាត្រូវបានស្នើឱ្យរៀនគុនខ្មែរដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ។

កីឡាករដែលត្រូវបានអ្នកគាំទ្រមួយចំនួនហៅ«ស្តេចប្រដាល់ភូមា»បានបន្ថែមថា លោកពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានជួបសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការប្រកួតរបស់លោកជាមួយកីឡាករកម្ពុជា ព្រំ សំណាង កំពុងទាក់ទាញពិភពលោកឲ្យចាប់អារម្មណ៍។
តាមការគ្រោងទុកមានពិធីករបរទេស២រូបមកពីទូរទស្សន៍កីឡា FOX SPORT ធ្វើអត្ថាធិប្បាយជាភាសាអង់គ្លេសដែលមានការផ្សាយនៅលើទូរទស្សន៍ថោន តាម Facebook និង Youtube ទាំងនៅក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសផ្សេងៗជាច្រើន៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


