កីឡា
ក្លិប Mainz បញ្ចប់កិច្ចសន្យាកីឡាករម្នាក់ដែលនិយាយពាក់ព័ន្ធនឹងសង្រ្គាម អ៊ីស្រាអែល-ប៉ាឡេស្ទីន
ក្លិបបាល់ទាត់លីគកំពូលអាល្លឺម៉ង់ Mainz 05 បានលុបចោលកិច្ចសន្យារបស់កីឡាករ Anwar El Ghazi ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមទាក់ទងនឹងជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ Mainz បាននិយាយថា កិច្ចព្រមព្រៀងរបស់ El Ghazi ត្រូវបានបញ្ចប់ដោយសារ“ការបញ្ចេញមតិ និងការបង្ហោះរបស់កីឡាករនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម”។

កីឡាករ El Ghazi វ័យ ២៨ឆ្នាំត្រូវបានក្លិបផ្អាកម្ដងហើយ ជុំវិញការបង្ហោះសារអំពីជម្លោះនៅមជ្ឈិមបូព៌ា ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅហ្វឹកហាត់វិញនៅដើមសប្តាហ៍នេះ។
El Ghazi បាននិយាយក្នុងសារបង្ហោះ បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ថា ៖«ឈរលើអ្វីដែលត្រឹមត្រូវ ទោះបីវាមានន័យថា ឈរតែម្នាក់ឯង ក៏សុខចិត្ត។ ការបាត់បង់ជីវភាពរស់នៅរបស់ខ្ញុំគឺគ្មានអ្វីសោះ បើប្រៀបធៀបនឹងឋាននរកដែលត្រូវបានធ្វើលើមនុស្សស្លូតត្រង់ និងងាយរងគ្រោះនៅហ្គាហ្សា»។
ក្នុងការបង្ហោះតាមបណ្តាញសង្គមកាលពីថ្ងៃទី២៧ ខែតុលា រូបគេបានបញ្ជាក់ថា ៖«ចំពោះទំហំដែលសារមុនរបស់ខ្ញុំលើបណ្តាញសង្គមគឺមានការយល់ច្រឡំ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ខ្ញុំឈរដើម្បីសន្តិភាព និងមនុស្សជាតិសម្រាប់ទាំងអស់គ្នា»។

ក្លិប Mainz បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានដកការផ្អាកនេះ ហើយកំពុងផ្តល់ឱកាសជាលើកទី២ ដល់គេ ដោយនិយាយថា El Ghazi បាននិយាយប្រឆាំងនឹងអំពើភេរវកម្មគ្រប់ប្រភេទ រួមទាំងពីក្រុមហាម៉ាស់ ហើយក៏មិនបានចោទសួរអំពីសិទ្ធិរបស់អ៉ីស្រាអែលផងដែរ។
ទោះជាយ៉ាងណា ការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ថែមកាលពីថ្ងៃពុធ El Ghazi បានបង្ហាញថា ក្លិបបានចេញសេចក្តីថ្លែងការណ៍ដោយសារសួរពីរូបគេឡើយ។
កីឡាកររូបនេះបានសរសេរថា៖ «ខ្ញុំមិនសោកស្ដាយ ឬមានវិប្បដិសារីចំពោះអាជីពនេះទេ។ ខ្ញុំនឹងមិនឃ្លាតឆ្ងាយពីអ្វីដែលខ្ញុំនិយាយនោះទេ។ ខ្ញុំនៅតែប្រកាន់គោលជំហររបស់ខ្ញុំថ្ងៃនេះ និងជានិច្ចរហូតដល់ដង្ហើមចុងក្រោយដើម្បីមនុស្សជាតិ និងអ្នកដែលត្រូវគេជិះជាន់»។

មុនការបញ្ចប់កិច្ចសន្យារបស់ El Ghazi នៅថ្ងៃសុក្រ រដ្ឋអាជ្ញាអាល្លឺម៉ង់បានចោទប្រកាន់រូបគេពីបទ “រំខានដល់សន្តិភាពសាធារណៈដោយការកាត់ទោសអំពើឧក្រិដ្ឋកម្ម រួមជាមួយនឹងការញុះញង់ឱ្យស្អប់ខ្ពើម” តាមរយៈការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គេ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aljazeera
-
KPT+១ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់