កីឡា
លោក Pochettino សុំទោសអាជ្ញាកណ្តាលនិង Guardiola ចំពោះកំហុសអចេតនា
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino ត្រូវបានរារាំងដោយក្រុមការងាររបស់ខ្លួន ក្រោយការប្រកូតបានបញ្ចប់ ខណៈលោកដើរចូលទីលានហើយបានស្រែកដាក់អាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលានលោក Anthony Taylor ព្រមទាំងមិនបានមិនចាប់ដៃជាមួយលោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City ។
ក្នុងសន្នីសទីសារព័ត៌មានក្រោយបញ្ចប់ការប្រកួតលោក Mauricio Pochettino និយាយថា៖«ខ្ញុំត្រូវការសុំទោសអាជ្ញាកណ្តាលលោក Anthony និងមន្ត្រីទី៤ក្នុងទីលាន។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ប្រហែលជា Raheem Sterling អាចឆ្លងផុត ហើយអាចរកគ្រាប់ទី៥។ នៅពេលការប្រកួតបញ្ចប់ ខ្ញុំបានចូលទីលានហើយស្រែកថាដាក់អាជ្ញាកណ្ដាលថា ស្អី….? អ្នកដឹងទេ តើមានអ្វីកើតឡើង? ហេតុអ្វីបានជាបញ្ចប់សកម្មភាពនេះនៅក្នុងពេលនេះទៅវិញ»។
លោក Pochettino បានបន្ថែមថា៖«ខ្ញុំសមនឹងទទួលបានការពិន័យនេះ ដោយសារខ្ញុំបានឆ្លងកាត់ដែនកំណត់ ដូច្នេះខ្ញុំចង់សុំទោស ព្រោះវាមិនមែនជារូបភាពល្អសម្រាប់ខ្ញុំ និងវិស័យបាល់ទាត់ទេ ចំពោះអាកប្បកិរិយាបែបនេះ។ ខ្ញុំក៏ចង់សុំទោសលោក Pep ផងដែរ ព្រោះខ្ញុំមិនបានជួប និងចាប់ដៃគាត់នៅពេលនោះ»។
លោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City បាននិយាយថា៖«វាគ្មានបញ្ហាទេ ហើយវាក៏មិនមែនជាបញ្ហាដែរ។ ខ្ញុំមិនចង់និយាយអ្វីច្រើនទេ។ រឿងទាំងអស់វាបានបញ្ចប់ហើយ។ ពេលខ្លះអារម្មណ៍បែបនេះក៏ធ្លាប់កើតឡើងចំពោះខ្ញុំដែរ ដូច្នេះវាមិនអីទេសម្រាប់ខ្ញុំ»។
លោក Pep បានបញ្ជាក់បែបនេះក្រោយពីមានអ្នកសារព័ត៌មានបានសួរលោក ក្រោយលោក Pochettino គ្រូបង្វឹក Chelsea មិនបានចាប់ដៃគ្នាក្រោយការប្រកួត៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


