កីឡា
ត្រឹមតែ១ឆ្នាំ តម្លៃផ្ទេរកីឡាករជប៉ុន Kubo កើនឡើងជិត១០ដង
ខ្សែបម្រើប្រយុទ្ធជប៉ុនកីឡាករ Takefusa Kubo វ័យ២២ឆ្នាំ ធ្វើបានយ៉ាងល្អក្រោយពីផ្លាស់ទៅកាន់ក្លិប Real Sociedad ដែលជាហេតុធ្វើឲ្យតម្លៃក្នុងការផ្ទេររបស់ខ្លួនកើនឡើងជិត១០ដងនាចុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២។
ក្នុងឆ្នាំ២០២២ កីឡាករ Kubo បានផ្លាស់ទៅកាន់ក្លិប Real Sociedad ក្នុងតម្លៃត្រឹមតែ៦លានអឺរ៉ូប៉ុណ្ណោះ ក្រោយមិនអាចប្រជែងរកតំណាងលេងបានក្នុងក្លិប Real Madrid។ ទោះជាយ៉ាងណា រយៈពេលប្រហែលជា១ឆ្នាំចុងក្រោយនេះ តម្លៃក្នុងការផ្ទេររបស់កីឡាករជប៉ុនរូបនេះឡើងរហូតដល់៥០លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Transfermarkt ក្រោយពីរូបគេធ្វើបានយ៉ាងល្អនៅក្លិប Real Sociedad ក្នុងឆ្នាំ២០២៣។ សម្រាប់ទីផ្សារដោះដូរនៅពេលខាងមុខកីឡាករ Kubo អាចនឹងក្លាយជាគោលដៅរបស់ក្លិបធំៗនៅតំបន់អឺរ៉ុប។
កីឡាករ Kubo បង្ហាញខ្លួនឲ្យ Real Sociedad បាន៤៧ប្រកួត ស៊ុតបញ្ចូលទី១៤គ្រាប់។ ក្នុងរដូវកាលនេះរូបគេជាសមាជិកសំខាន់ក្នុងក្រុមជួយឲ្យក្លិប Real Sociedad ធ្វើបានល្អក្នុងពានរង្វាន់ UEFA Champion League ដោយកំពុងឈរលេខ១ ក្នុងពូល ដោយប្រកួត៤លើក ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ។ ចំណែកក្នុងពានរង្វាន់ Laliga ក្លិប Real Sociedad កំពុងឈរនៅលេខ៦ ដោយប្រកួត១៣លើក ឈ្នះ៦ ស្មើ៤ ចាញ់៣ មាន២២ពិន្ទុ។
Kubo បានផ្លាស់មកកាន់ទឹកដីប្រទេសអេស្ប៉ាញដំបូងនៅក្នុងឆ្នាំ២០១១ ដោយរូបគេចូលរួមជាក្លិបយុវជនរបស់ FC Barcelona។ ឆ្នាំ២០១៦ កីឡាករបានផ្លាស់ទៅលេងនៅទឹកដីកំណើតខ្លួនឯងវិញដោយលេងឲ្យក្លិប FC Tokyo។ ឆ្នាំ២០១៩ Real Madrid បានយករូបគេមកចូលរួមក្រុម ប៉ុន្តែខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុនរូបនេះមិនបានបង្ហាញខ្លួនជាមួយក្រុមធំទេ ហើយត្រូវដាក់ឲ្យខ្ចីជើងទៅក្លិប Mallorca, Villarreal និង Getafe មុនពេលផ្ទេរទៅ Real Sociedad៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


