កីឡា
កីឡាករវ័យក្មេង៥រូបក្នុងប្រវត្តិសាស្រ្តបានឈ្នះជើងឯកពិភពលោក World Cup
ក្ដីស្រមៃរបស់កីឡាករបាល់ទាត់គ្រប់រូបគឺតំណាងឲ្យជម្រើសជាតិបង្ហាញខ្លួនក្នុងពានរង្វាន់ពិភពលោក (World Cup) និងនាំសមិទ្ធផលជូនជាតិ ហើយក៏មានកីឡាករវ័យក្មេង៥រូបបានឈ្នះជើងឯកពិភពលោក។
កីឡាករ Pele
លោក Pele ជាកីឡាករបាល់ទាត់ក្នុងប្រវត្តិសាស្រ្តដែលបានឈ្នះ World Cup ត្រឹមវ័យ១៧ឆ្នាំ។ នៅឆ្នាំ១៩៥៨ ពេលដែលប្រេស៊ីលបានយកឈ្នះស៊ុយអែតដោយលទ្ធផល ៥-២ វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Rasunda ក្នុងទីក្រុង សូលណា ប្រទេសស៊ុយអែត វីរបុរសបាល់ទាត់ប្រេស៊ីលកីឡាករ Pele ទើបមានអាយុ១៧ឆ្នាំ និង២៤៩ថ្ងៃ។
លោក Pele ជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតនៅ World Cup នៅពេលប្រេស៊ីលឈ្នះក្រុមជម្រើសជាតិវេលស៍ វគ្គ៨ក្រុមចុងក្រោយ។ លោកជាកីឡាករតែម្នាក់គត់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣លើក ក្នុងអាជីពបាល់ទាត់។
កីឡាករ Ronaldo Nazario
លោក Ronaldo Nazario ជាកីឡាករមានទេពកោសល្យម្នាក់ក្នុងប្រវិត្តសាស្រ្តបាល់ទាត់ប្រេស៊ីល។ ឆ្នាំ១៩៩៤ លោកមានអាយុត្រឹមតែ១៧ឆ្នាំ នៅពេលក្រុមប្រេស៊ីលឈ្នះពានរង្វាន់ World Cup នៅសហរដ្ឋអាមេរិក ប៉ុន្តែលោកបានត្រឹមអង្គុយលើកៅអីបម្រុង។ ៤ឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ១៩៩៨ Ronaldo ជាសមាជិកដ៏សំខាន់ជួយប្រេស៊ីលឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០២ លោកបានស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយក្រុមអាល្លឺម៉ង់ ជួយប្រេស៊ីលឲ្យលើកពាន។
កីឡាករ Giuseppe Bergomi
លោក Giuseppe Bergomi ជាកីឡាករវ័យក្មេងទី៣ ដែលបានឈ្នះ World Cup ត្រឹមអាយុ១៨ឆ្នាំ។ លោកត្រូវបានគ្រូបង្វឹកអុីតាលីលោក Enzo Bearzot កោះហៅចូលក្រុមក្នុង World Cup ឆ្នាំ១៩៨២។ លោកបានត្រឹមអង្គុយនៅកៅអីបម្រុង វគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែ Bergomi បានធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ជាមួយនឹងភាពចាស់ទុំរបស់លោកនៅក្នុងការប្រកូតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ១៩៨២។ ក្នុងនាមជាខ្សែការពារវ័យក្មេង Bergomi ធ្វើបានយ៉ាងល្អក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេលក្រុមអុីតាលីជួបក្រុមប៉ូឡូញ ដោយរារាំងមិនក្រុមប៉ូឡូញរកគ្រាប់ស៊ុតបញ្ចូលទីបាន។
កីឡាករ Kylian Mbappe
ក្នុងវ័យ១៩ឆ្នាំ Kylian Mbappe ជាកីឡាករវ័យក្មេងទី៤ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្សី។ ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំងបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈទម្រង់លេងដ៏លេចធ្លោនិងសមត្ថភាពបញ្ចប់ទីដ៏មានប្រសិទ្ធភាព គួបផ្សំនឹងល្បឿនធ្វើឲ្យខ្សែការពារពិបាកបិទ។
កីឡាករ Mbappe បានក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយរូបគេស៊ុតបញ្ចូលទីលើក្រុមក្រូអាត និងបានជួយបារាំងឈ្នះ World Cup បន្ទាប់ពីខកខានឈ្នះអស់រយៈ២០ឆ្នាំ។
កីឡាករ Thierry Henry
ខ្សែប្រយុទ្ធ Thierry Henry ជាកីឡាករវ័យក្មេងទី៥ ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះ World Cup ឆ្នាំ១៩៩៨ ក្នុងវ័យ២០ឆ្នាំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមប្រេស៊ីល ដែលបារាំងបានយកឈ្នះ ៣-០ កីឡាករ Henry មិនបានបង្ហាញខ្លួនទេ។
Henry ស៊ុតបញ្ចូលទីបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៦លើក។ ក្រោយឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៩៨ កីឡាករ Henry បានបន្តបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត World Cup ចំនួន៣លើកទៀតនៅឆ្នាំ ២០០២, ២០០៦ និង២០១០។ កីឡាករបង្ហាញខ្លួនចំនួន១២៣ប្រកួត និងស៊ុតបាន៥១គ្រាប់ មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ក្រោយបញ្ចប់ World Cup ឆ្នាំ២០១០៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


