កីឡា
កាត់១០ពិន្ទុម្តងហើយ ឥឡូវ Everton ប្រឈមនឹងការកាត់៩ពិន្ទុបន្ថែមទៀត
ក្លិបបាល់ទាត់ Everton កំពុងប្រឈមមុខនឹងការកាត់៩ពិន្ទុដ៏គួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀត បន្ទាប់ពីការទើបតែត្រូវបានកាត់១០ពិន្ទុរួចហើយ ខណៈក្លិបគូប្រជែងរួមទាំង Leeds & Burnley ទាមទារសំណង៣០០លានផោន។

របាយការណ៍មួយបាននិយាយថា Everton ស្ថិតក្នុងគ្រោះថ្នាក់នៃការកាត់ពិន្ទុជាលើកទី២ ក្នុងក្របខ័ណ្ឌ Premier League។
គណៈកម្មការឯករាជ្យនឹងសម្រេចថាតើ ក្រុមរហស្សនាម Toffees មួយនេះគួរតែត្រូវបានគេដកពិន្ទុបន្ថែមដែរឬទេ ខណៈក្លិបចំនួន៣ គឺ Burnley, Leeds និង Leicester កំពុងរៀបចំផែនការទាមទារសំណង ៣០០លានផោន (៣៧៤ លានដុល្លារ) ពីពួកគេ។
កាសែត Daily Mail អះអាងថា ប្រសិនបើក្រុមទាំង៣ ទទួលបានជោគជ័យ នោះ Everton នឹងរក្សាការកាត់ពិន្ទុផ្សេងទៀត ហើយទំនងជានឹងមានគ្រោះថ្នាក់។

Everton ត្រូវបានកាត់ ១០ពិន្ទុកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានសម្រេចថាពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ Everton នឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ហើយ The Telegraph និយាយថា ពួកគេនឹងតស៊ូប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីបង្ខំពួកគេឱ្យបង់ប្រាក់សំណងដល់ក្រុមផ្សេងទៀត។
ការកាត់ចេញ១០ពិន្ទុពី Everton គឺជារឿងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ការដាក់ទណ្ឌកម្មនេះធ្វើឱ្យពួកគេស្ថិតនៅលេខ១៩ ឬឈរនៅលេខ២ រាប់ពីបាតតារាង។ ប្រសិនបើពួកគេត្រូវដាក់ពិន្ទុបន្ថែម ក្រុមរបស់លោក Sean Dyche ទំនងជានឹងត្រូវកាត់ចោលតែម្ដង។

Everton ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួត ៤លើកចុងក្រោយ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យដែលបានដាក់លើពួកគេក្នុងសប្តាហ៍នេះ។ ការប្រកួតបន្ទាប់របស់ពួកគេគឺប៉ះ Manchester United នៅថ្ងៃទី២៦ ខែវិច្ឆិកា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ goal.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


