កីឡា
នាយករដ្ឋមន្ត្រីជប៉ុន រងការចោទប្រកាន់ផ្ដល់ភាគលាភដល់ IOC ពេលដេញថ្លៃអូឡាំពិកនៅតូក្យូ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានសមាជិកសភាចោទប្រកាន់កាលពីថ្ងៃចន្ទ ពីការផ្ដល់ភាគលាភឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅពេលជប៉ុនដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកទីក្រុងតូក្យូ។
សមាជិកសភាបានសាកសួរអំពីការទទួលយកអភិបាលក្រុង Ishikawa លោក Hiroshi Hase ថា លោកបានផ្តល់ភាគលាភដល់សមាជិក IOC ក្នុងអំឡុងពេលដំណើរការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo 2020) ដែលបានលើកពេលមកធ្វើឡើងនៅឆ្នាំ២០២១ បន្ទាប់ពីការពន្យារពេលមួយឆ្នាំដោយសារកូវីដ-១៩។
លោក Hase អតីតសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចដែលធ្វើជាប្រធានគណៈកម្មាធិការជំរុញការដេញថ្លៃអូឡាំពិកទីក្រុងតូក្យូ បានបង្ហើបថា លោកបានប្រើ “មូលនិធិសម្ងាត់” ដើម្បីទិញអំណោយដល់សមាជិក IOC ដូចដែលបានរាយការណ៍ដោយសារព័ត៌មានក្យូដូ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។
ជាពិសេស អតីតសមាជិកសភារូបនេះបានពន្យល់ថា លោកបានរកឃើញមូលនិធិដើម្បីបង្កើតអាល់ប៊ុមរូបថត ដែលឆ្លុះបញ្ចាំងពីអាជីពប្រកួតប្រជែងរបស់សមាជិក IOC ក្នុងតម្លៃប្រហែល ២០០ពាន់យ៉េន (១,៣៤២ដុល្លារ)។
ប្រសិនបើការចោទប្រកាន់ទាំងនេះត្រូវបានបញ្ជាក់ នោះវានឹងជាការបំពានលើក្រមសីលធម៌របស់ IOC។
បន្ទាប់ពីលោកបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកានៅទីក្រុងតូក្យូ លោក Hase បាននិយាយថា នៅពេលប្រទេសជប៉ុនកំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ បន្ទាប់មកនាយករដ្ឋមន្រ្តី Shinzo Abe បានប្រាប់លោកឱ្យ «ធ្វើឱ្យប្រាកដថាយើងឈ្នះ» ហើយ «យើងនឹងផ្តល់ឱ្យអ្នកដូច។ លុយច្រើនតាមដែលអ្នកចង់បាន ព្រោះតែឮថាមានមូលនិធិសម្ងាត់»។
ប្រធាន IOC លោក Thomas Bach បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមិនបានដឹងពីការលើកឡើងបែបនេះរបស់ Hase នោះទេ។ ក្នុងឆ្នាំ២០១៣ ទីក្រុងតូក្យូ ធានាបាននូវការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ដោយជោគជ័យ បើទោះបីជាការរីករាលដាលកូវីដ-១៩ដែលធ្វើឲ្យពន្យារពេលមួយឆ្នាំក៏ដោយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


