កីឡា
ស្មើគ្នាយប់មិញ លោក Klopp ថា ស្ថិតិរបស់Liverpool ល្អជាងពេលឈ្នះ Man Utd ៧-0 ទៀត
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានកោតសរសើរចំពោះទម្រង់លេងដ៏ល្អរបស់កូនក្រុមខ្លួនពេលលេងទល់នឹង Manchester United បញ្ចប់ដោយលទ្ធផលស្មើគ្នា ០- ០ កាលពីយប់មិញ។

ស្ថិតិក្នុងការប្រកួតនៅកីឡដ្ឋាន Anfield យប់ថ្ងៃអាទិត្យ Liverpool បានគ្រប់គ្រងបាល់រហូតដល់៦៩% និងបានព្យាយាបមស៊ុតសំដៅទី៣៤លើក ស៊ុតចំគោលដៅ៨លើក ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទីរបស់បិសាចក្រហមបាន។
បើប្រៀបធៀបពីស្ថិតិនឹងការប្រកួតជាមួយក្រុម Man Utd កាលពីខែមីនា Liverpool គ្រប់គ្រងបាល់បាន ៦០% ហើយបង្កើតឱកាសស៊ុតបញ្ចូលទី១៨លើក ស៊ុតចំគោលដៅ៨លើក ប៉ុន្តែរកបានគ្រាប់បាល់៧គ្រាប់។
ស្ថិតិការគ្រប់គ្រងបាល់ និងការប៉ុនប៉ងស៊ុតបញ្ចូលទី ការវាយតម្លៃរបស់លោក Klopp ត្រឹមត្រូវ ដោយសារការប្រកួតយប់មិញជាមួយក្រុម Man Utd គឺក្រុមរបស់លោកគ្រប់គ្រងបានល្អ និងបង្កើតឱកាសស៊ុតច្រើនជាងពេលដែលក្រុម Liverpool ឈ្នះក្រុម Man Utd ៧-០ ទៀត។

លោក Jurgen Klopp បាននិយាយថា៖«ខ្ញុំបានមើលឃើញរឿងល្អជាច្រើនក្នុងការប្រកួតនេះ តែរឿងដែលខ្ញុំមិនសប្បាយចិត្តគឺលទ្ធផល។ យើងគួរតែរកគ្រាប់ស៊ុតបញ្ចូលទីបាន យើងមានឱកាសច្រើន។ ខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយថាយើងធ្លាប់បង្ហាញទម្រង់លេងលេចធ្លោបែបនេះ ក្នុងការប្រកួតជាមួយ Man United នៅពេលយើងឈ្នះ ៧-០»
«បើយើងប្រើទម្រង់លេងដាក់សម្ពាធបែបនេះ ជាការពិតជានឹងផ្ដល់ផលលំបាកដល់ក្រុមជាដៃគូរបស់យើង តែរបៀបការពាររបស់ក្រុម Manchester United គឺពួកគេធ្វើបានយ៉ាងល្អជាមួយការតាំងចិត្តខ្ពស់»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


